វីដេអូខ្លីមួយ ដែលនិយាយអំពី ស្ត្រីជាភរិយាម្នាក់ បានចាប់ទាញ បោកសក់ អូសនារីម្នាក់ទៀត
ដែលមកសាហាយស្មន់ជាមួយប្តីរបស់គាត់ រុញទម្លាក់ពីច្រាំងថ្មមួយ ទទួលបានការចាប់អារម្មណ៍
យ៉ាងខ្លាំង កាលពីសប្តាហ៍មុន បន្ទាប់ពីវាត្រូវបានបង្ហោះនៅលើអ៊ីនធឺណេត។

ក្នុងពេលដែលបុរសជាប្តី កំពុងតែឈរសាសងស្និទ្ធស្នាល ជាមួយនារីម្នាក់ដែលជាសង្សាររបស់
ខ្លួន ស្រ្តីដែលជាភរិយារបស់បុរសម្នាក់នោះ បានបង្ហាញខ្លួន។ ស្រ្តីជាភរិយា មានការខឹងសម្បារ
យ៉ាងខ្លាំង បានចាប់បោចសក់នារីដែលមកសាហាយស្មន់ជាមួយប្តីរបស់គាត់នោះ ទាញអូសមក
ជិតមាត់ច្រាំងថ្ម រួចក៏រុញទម្លាក់ចុះតែម្តង។

រូបភាពថតចេញពីវីដេអូឃ្លីប

ពិតជាសំណាងណាស់ ដែលច្រាំងថ្មនោះមានកំពស់តែ ៦ម៉ែត្រ ទើបធ្វើឲ្យនារីជាសង្សារនោះ
បានរងរបួសស្រាល តែប៉ុណ្ណោះ។ រឿងហេតុនេះ បានកើតឡើងនៅប្រទេស ប៉េរូ។

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖

<object width="500" height="400" data="http://www.youtube.com/v/XCGnPH93Ias&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/XCGnPH93Ias&rel=1" /></object>

ដោយ៖ សិលា
ប្រភព៖ VE