CamNews

កំពូលព្រៃផ្សៃ នៃមនុស្ស បាញ់សម្លាប់ឪពុក ចាប់រំលោភកូនក្រមុំ រហូតបានសម្រេច

បន្ទាយមានជ័យ៖ កំពូលព្រៃផ្សៃ នៃមនុស្សអាស្ទាវវ័យ ១៦ឆ្នាំម្នាក់ ជាកូនថៅកែចំការ ព្រោះ
តែចង់រួមរ័ក្សជាមួយ កូនក្រមុំអ្នកចំការឲ្យឪពុករបស់ខ្លួននោះ បានយកកាំភ្លើងបាញ់សម្លាប់
ឪពុក ហើយបានចាប់នាងរំលោភកូន តាម ក្រោយរហូតបានសម្រេច កាលពីម៉ោង១ និង៣០
នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅ ចំណុចអូរថៅកែយំ ក្នុងភូមិ
អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ឃុត ចាន់ហេង នាយសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា
ជនរងគ្រោះជាឪពុក ដែលត្រូវគេបាញ់សម្លាប់នោះ មានឈ្មោះ ណេត សល់ អាយុ ៤២ឆ្នាំ មាន
ទីលំនៅភូមិចំការចេក ឃុំរហាត់ ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នទៅស៊ីឈ្នួល
ដេកចាំស្រែ និងចំការឲ្យគេនៅស្រុកម៉ាឡៃ។ រីឯជន សង្ស័យមានឈ្មោះ សន នី ភេទប្រុស
អាយុ ១៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ និងជាកូនប្រុសថៅកែរបស់ ជនរងគ្រោះ។

លោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ថា
មុនកើតហេតុ នៃ អំពើព្រៃផ្សៃ និងអសីលធម៌ជាទីបំផុតនៅក្នុងសង្គមខ្មែរនេះ ជនសង្ស័យ សន
នី និងជនរងគ្រោះ ណេត សល់ ពុំ ដែលមានទំនាស់ទាស់ទែងគ្នាទេ។ រឿងនេះអាចមកពីជន
សង្ស័យមានអារម្មណ៍ចង់ចាប់កូនក្រមុំគេរួមភេទ រួចក៏ បានយកកាំភ្លើងម៉ាកសេកាសេមួយដើម
ទៅបាញ់សម្លាប់ជនរងគ្រោះក្នុងអង្រឹងនៅស្រែចម្ងាយពីភូមិប្រមាណ ៣ គីឡូម៉ែត្រ រួចត្រឡប់
មកដល់ផ្ទះ ក៏បានចាប់កូនក្រមុំរបស់ជនរងគ្រោះ តាមក្រោយរហូតបានសម្រេចជាច្រើនលើក ទើបរត់គេចខ្លួនដោយបានយកកាំភ្លើងច្នៃ២ដើម ទៅជាមួយបន្ថែមទៀត។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិ និងអ្នកស្រុករៀបចំធ្វើបុណ្យតាមប្រពៃណី រីឯ
កម្លាំងសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមច្បាប់ជនល្មើសយកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល