CamNews

ខ្សែអាថ៍វីដេអូ ថតជាប់ស្រស់ៗ ឧបទ្ទេវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ សង្គ្រោះបន្ទាន់

ព័ត៌មានអន្តរជាតិ ៖ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ដែល ទើបតែបានចេញផ្សាយ កាលពី ប៉ុន្មានម៉ោងមុននេះ អោយដឹងថា ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់មួយគ្រឿង នោះអាចជួប នឹងឧបទ្ទេវហេតុធ្លាក់ទៅបាន អំឡុងពេល ដែលចេញយុទ្ធនាការ ជួយសង្គ្រោះជនរងគ្រោះ ដោយសារតែក្រឡាប់រថយន្ត។

គួរបញ្ជាក់ផងដែរថា ជាមួយនឹង ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់មួយគ្រឿងនេះ បើតាមរបាយការណ៍ អះអាង អោយដឹងថា បានបណ្តាលអោយមនុស្ស ២ នាក់ នៅលើឧទ្ធម្ភាគចក្រ មួយគ្រឿងនោះ ស្លាប់បាត់បង់ជីវិត យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បន្តគូសបញ្ជាក់អោយដឹងថា ករណីគ្រោះថ្នាក់មួយនេះ បាន កើតឡើង ចម្ងាយប្រមាណជាង ២៥ គ.ម ពីក្រុង Oslo ប្រទេស​ ន័រវេ ។ បន្ថែមពីលើនេះ បើយោងតាមការ សន្មត់ជាជំហានដំបូង អះអាងអោយដឹងថា ឧទ្ធម្ភាគចក្រ សង្គ្រោះបន្ទាន់មួយគ្រឿងនោះ អាចធ្លាក់ទៅ បានទំនងជា ហោះបុកទៅនឹង ប្រព័ន្ធខ្សែកាប ខ្សែភ្លើង ដ៏ស្មុគស្មាញ ។ ខាងក្រោមនេះ គឺជាវីដេអូ ជា្រប កាន់តែច្បាស់ តាមដាន ទស្សនា បន្តិចទៅ ៖

<object width="484" height="415" data="http://www.youtube.com/v/V_z8cYlqQIU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/V_z8cYlqQIU&rel=1" /></object>

<object width="487" height="417" data="http://www.youtube.com/v/V1tdW4svj2E&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/V1tdW4svj2E&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Liveleak