CamNews

សពមេប៉ុស្ដិ៍ ក្អមសំណរ លិចទូក​ (តាខេ) ពេលឆ្លង ទន្លេមេគង្គ រកឃើញហើយ

កណ្ដាល ៖ សពលោកសោម ស៊ីបូរិន នាយប៉ុស្ដិ៍ក្អមសំណរ ដែលជួបជួបគ្រោះ ថ្នាក់ដោយ សារតែលិចតាខេកណ្ដាលទន្លេ មេគង្គ បានអណ្ដែតហើយ កាលពីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៤ ។

គួរបញ្ជាក់ថា នាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំក្អមសំណរ ស្រុកលើកដែក ខេត្ដកណ្ដាល រួមជាមួយកូនចៅ៥-៦នាក់ផ្សេងទៀត  បាន ជួបគ្រោះថ្នាក់ ដោយ សារតែលិចតាខេកណ្ដាលទន្លេមេគង្គ ខណៈ ដែលជនរងគ្រោះទាំងនេះ កំពុងធ្វើដំណើររួម គ្នា ឆ្លងពីត្រើយម្ខាងក្នុងទឹកដីស្រុកលើកដែក ខេត្ដកណ្ដាល ឆ្ពោះទៅត្រើយម្ខាងទៀត ក្នុង គោលបំណងនាំយកទំនិញ ដែលដឹកតាមតាខេ នោះឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ករណីលិចតាខេ នៅទន្លេមេគង្គ ដែល បណ្ដាលឱ្យនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំក្អម សំណរ លោកសោម ស៊ីបូរិន បាត់ខ្លួនដែល ប្រភពព័ត៌មាន សង្ស័យថា ប្រហែលជាលង់ ទឹកស្លាប់ទៅហើយនោះ បានកើតឡើងកាល ពីវេលាម៉ោងប្រមាណ២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤នៅ ត្រើយម្ខាងនៃទន្លេមេគង្គ ក្នុងស្រុកពាមជរ ខេត្ដព្រៃវែង ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ស្រុកលើកដែក បានឱ្យដឹងថា រហូតមកដល់ ព្រឹកនិងរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នេះ ជនរងគ្រោះ លោកសោម ស៊ីបូរិន មិន ទាន់ត្រូវបានគេរកឃើញនៅឡើយទេ ក្រោយ ពីជួបហេតុការណ៍លិចតាខេកាលពីយប់មិញ នោះ ប៉ុន្ដែតាមព័ត៌មានគេដាក់ការសង្ស័យ យ៉ាងខ្លាំងថា ជនរងគ្រោះទំនងជាស្លាប់បាត់ ទៅហើយ ដោយសារលង់ទឹក ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលស្រុកលើក ដែកបានបន្ដទៀតថា មុនពេលកើតហេតុ លោកសោម ស៊ីបូរិន ដែលគេដឹងថា ជានាយ នគរបាល ប៉ុស្ដិ៍ក្អមសំណរ ស្រុកលើកដែក ខេត្ដ កណ្ដាលនោះ រួមជាមួយកូនចៅរបស់ខ្លួន ពី៥-៦នាក់ផ្សេងទៀត បានធ្វើដំណើរតាម តាខេ ដោយដឹកទំនិញ ដែលប្រភពព័ត៌មាន ខ្លះបានលួចបង្ហើបថា ជាប្រភេទឈើប្រណីត នោះ (ឈើគ្រញូង) ឆ្លងកាត់ទន្លេមេគង្គក្នុង គោលបំណងឆ្ពោះទៅ ប្រទេសវៀតណាម ប៉ុន្ដែជួបសំណាងអាក្រក់ ហើយប្រហែលជា ធ្ងន់ពេក ទើបបណ្ដាលឱ្យលិចតាខេ ខណៈ ដែលធ្វើដំណើរឆ្លងជិតដល់ត្រើយម្ខាង ក្នុង  ទឹកដីស្រុកពាមជរ ខេត្ដព្រៃវែង ។

ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយ ពីជួបហេតុការណ៍ខាងលើនេះ ធ្វើឱ្យលោក មេប៉ុស្ដិ៍បាត់ខ្លួន ព្រោះតែកម្លាំងទឹកហូរមិន ដឹងថា រសាត់អណ្ដែត ទៅណានោះឡើយ ក្រោយពីមនុស្ស៦នាក់ផ្សេងទៀត ដែលជា កូនចៅរបស់លោកមេប៉ុស្ដិ៍ ត្រូវបានគេជួយ សង្គ្រោះទាន់ រួចផុតពីសេចក្ដីស្លាប់ ហើយ បច្ចុប្បន្នមនុស្សទាំង៦នាក់ខាងលើនេះ ត្រូវ បានគេយកទៅសួរនាំនៅកន្លែងប៉ុស្ដិ៍រដ្ឋបាល ខណៈដែលជនរងគ្រោះលោកសោម ស៊ីបូរិន ត្រូវបានក្រុមការងារ សង្គ្រោះបាននឹងកំពុង ធ្វើការរាវរក ដោយសង្ស័យថា គាត់បាន ស្លាប់បាត់ទៅហើយ ដោយសារការលង់ទឹក។

យោងតាមមន្ដ្រីនគរបាលស្រុកលើកដែក បានបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់ដែល ជាកម្មកររបស់លោកមេប៉ុស្ដិ៍ ហើយដែលរួម ដំណើរជិះតាខេ ដឹកគ្រឿងសង្ហាររឹមឆ្លងកាត់ ទន្លេមេគង្គរួចផុតពីសេចក្ដីស្លាប់នោះ រួមមាន ទី១ ឈ្មោះភួង សាន អាយុ៦១ឆ្នាំ ទី២ ឈ្មោះ ផាន វិបុល អាយុ២៥ឆ្នាំ ទី៣ ឈ្មោះហ៊ី ស្រៀវ អាយុ២៥ឆ្នាំ ទី៤ ឈ្មោះណាម ណាត អាយុ ២៥ឆ្នាំ និងទី៥ ឈ្មោះប៊ូ ប៊ុន អាយុ៤៣ឆ្នាំ ដែលជនរងគ្រោះទាំង៥នាក់ខាងលើនេះ រស់ នៅភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុក លើកដែក ខេត្ដកណ្ដាល ។

យោងតាមមន្ដ្រីនគរបាលស្រុកលើកដែក ខេត្ដកណ្ដាល បានបញ្ជាក់ទៀតថា មុនពេល កើតហេតុ លោកមេប៉ុស្ដិ៍ឃុំក្អមសំណរ និង កម្មករទាំង៥នាក់ បានបើកទូកតាខេសំដៅ មកអ្នកលឿង ដើម្បីដឹកគ្រឿងសង្ហាររឹម ដែលមានសាឡុងមួយកំប្លេរ លុះដល់វេលា ម៉ោង២និង៣០នាទីយប់រំលង អាធ្រាត្រចូល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ លោកសោម ស៊ីបូរិន និងកម្មករទាំង៥នាក់ ពេលធ្វើដំណើរ ចេញពីត្រើយខាងលិច បើកចាក់សៀតាម ត្រើយខាងកើតចុះមកក្រោម រហូតមកដល់ ភូមិឧដុង្គ ចម្ងាយពីច្រាំងប្រហែល២០០ម៉ែត្រ ពេលនោះ ជនរងគ្រោះក៏ឃើញទូករាយមង នៅពីមុខ ប្រហែល៣០ម៉ែត្រ លោកសោម ស៊ីបូរិន ដែលជាអ្នកបើកក៏កាច់ម៉ាស៊ីនទូក ដើម្បីគេចទូករាយមង លុះពេលកាច់ម៉ាស៊ីន ទូកនោះ ក៏បណ្ដាលឱ្យ ដងម៉ាស៊ីនបោកលោក សោម ស៊ីបូរិន ធ្លាក់ទឹក ហើយទូកនោះក៏ ក្រឡាប់លិចតែម្ដង ។

ប្រភពព័ត៌មាន បានបន្ដថា ភ្លាមៗនោះ លោកមេប៉ុស្ដិ៍សោម ស៊ីបូរិន បានស្រែកឱ្យ កម្មកររបស់ខ្លួនទាំង៥នាក់ ហែលចូលខាង រី ឯខ្លួនហែលពីតាម ក្រោយលុះពេលកម្មករ ទាំង៥នាក់ហែលមកដល់ច្រាំង ស្រាប់តែមិន ឃើញមេរបស់ខ្លួនហែលមកជាមួយ ។

ក្រោយពីទទួលបានព័ត៌មាននេះ ដែល កើតឡើងនៅចម្ងាយពីមាត់ច្រាំងទន្លេមេគង្គ ២០០ម៉ែត្រ នៅភូមិឧដុង្គ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្ដព្រៃវែង កម្លាំងសមត្ថកិច្ច មូលដ្ឋានបានចុះទៅអន្ដរាគមន៍ ហើយបាននាំ គ្នាជួយរាវរកនៅក្នុងទឹក ប៉ុន្ដែរហូតមកដល់ រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤នេះ នៅ តែមិនទាន់ឃើញជនរងគ្រោះនៅឡើយ ដូច្នេះ ប្រហែលជាស្លាប់បាត់បង់ជីវិតបាត់ទៅ ហើយ ពីព្រោះពេលកើតហេតុនោះ លោកសោម ស៊ីបូរិន ស្លៀកពាក់ខោអាវឈុតជានគរបាល និងពាក់អាវធំនៅពីក្រៅ៕

លោកសោម ស៊ីបូរិន កាលនៅរស់

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល