CamNews

ទម្លាប់អាក្រក់ប៉ះពាល់ដល់ iPhone ដែលអ្នកគួរតែបោះបង់

យោងទៅលើការស្រាវជ្រាវ ពិសេស​គឺ​បញ្ហា​ថ្ម​របស់ iPhone ទំព័រ​ Huffington Post ទើបតែបាន
​ចុះផ្សាយ​នូវ​អត្ថបទ​មួយ​ដែលរៀប​រាប់អំពី​ទម្លាប់​អាក្រក់​មួយចំនួន​របស់អ្នកប្រើប្រាស់ដែលធ្វើឱ្យ
ប៉ះពាល់​ផ្ទាល់​ទៅនឹង​អាយុ​កាលរបស់ iPhone ។

១.មិនដែលបិទ  iPhone

ការស្រាវជា្រវ​របស់ Huffington Post បង្ហាញថា អ្នកប្រើប្រាស់គួរ​តែបិទ​ iPhone ឱ្យ​បាន​យ៉ាង​តិច
​មួយដងក្នុង​មួយសប្ដាហ៍ ដើម្បី​ជួយ​ពន្យា​អាយុកាល​របស់​ថ្ម​។ ជាងនេះ​ អ្នកក៏​គួរ​កុំដាក់​ម៉ោង​រោទ៍
រាល់​ថ្ងៃ ព្រោះថា វា​ធ្វើ​ឱ្យ​ម៉ាស៊ីន​ជាប់រវល់​រហូត​។

២.បើក Wi-Fi និង Bluetooth ២៤/២៤​ម៉ោង

ការ​បើក Wi-Fi និង Bluetooth ២៤/២៤​ម៉ោង គឺជាកត្តា​មួយ​ដែលធ្វើ​ឱ្យឆាប់អស់ថ្ម។ ដូច្នេះ អ្នកគួរ
តែ​បើកកម្មវិធីនេះ នៅពេលចាំបាច់តែប៉ុណ្ណោះ។

៣.ប្រើប្រាស់ iPhone ក្នុង​អាកាស​ធាតុ​មិនល្អ

យោងតាម Huffington Post អ្នកគួរកុំ​ប្រើ iPhone នៅពេលអាកាស​ត្រជាក់​ក្រោម ០អង្សាសេ ឬ
លើស​ពី ៦៣អង្សាសេ។ តែបើសិន​ចាំបាច់ត្រូវប្រើ អ្នកត្រូវតែដាក់ស្មាតហ្វូននេះ នៅក្នុង​ស្រោម
ស្បែក(ក្នុងករណីត្រជាក់) និងត្រូវតែមាន​វិធីបញ្ចុះកំដៅ(ក្នុងករណីអាកាស​ធាតុក្ដៅ)។

៤.បញ្ចូលថាមពលថ្មពេញមួយយប់

ការ​បញ្ចូលថាមពលថ្មពេញមួយយប់ គឺជាទម្លាប់របស់មនុស្សភាគច្រើន។ យោងតាមទំព័រ
Gizmodo ដែលបានចុះផ្សាយ​កាលពីឆ្នាំទៅ ឱ្យដឹងថា “ថ្មនឹង​មានអាយុកាល​យូរ បើសិន​គេ​ដក
ឆ្នាំង​សាកចេញភ្លាម ក្រោយពេល​បញ្ចូលថ្មពេញ”។

៥.សាកថ្មពេញ ១០០%

ការសិក្សា​ស្រាវជ្រាវ​ថ្មីៗបង្ហាញថា អ្នកប្រើប្រាស់​គួរ​តែសាក​ថ្មត្រឹមតែ ៥០ទៅ ៨០%ប៉ុណ្ណោះ
ព្រោះថា បែបនេះ វានឹង​ជួយឱ្យថ្ម​ដំណើរការ​បានល្អ។

៦.ប្រើឆ្នាំសាកក្លែងក្លាយ

ការប្រើប្រាស់ឆ្នាំងសាកថ្មដែលមិនមែនត្រូវបានផលិត​ឡើងដោយ Apple នឹងអាច​ធ្វើ​ឱ្យមានការ
ផ្ទុះឆេះ ខូចថ្ម ។ល។

៧.មិន​ដាក់ Passcode

ការស្ទង់មតិ​មួយបង្ហាញថា អ្នកប្រើប្រាស់ iPhone ប្រហែលពាក់កណ្ដាល មិនបាន​ដាក់កូដសុវត្ថិ
ភាព(Passcode) ឱ្យទូរស័ព្ទ​នោះទេ។ ប្រការ​នេះនឹងបង្កជា​គ្រោះថ្នាក់​ធំ បើសិន​ទូរស័ព្ទ​ត្រូវបាន
គេលួច ព្រោះថា ចោរ​អាច​នឹង​លួច​គណនី​ធនាគារ និងទិន្នន័យ​ឯកជន​របស់អ្នក។ល។

៨.តែងតែបើក GPS សម្រាប់រាល់កម្មវិធី

មុខងារ GPS ជួយ​ឱ្យកម្មវិធី​មួយចំនួន​ដំណើរការ​បានល្អ​ ពិសេស​គឺ​បណ្ដាកម្មវិធីដែលទាក់ទឹន
នឹងផែនទី ដូចជា Apple Maps,  Google Maps ឬ Grabbike ជាដើម។ ប៉ុន្តែ អ្នកគួរ​តែបើកវា​
សម្រាប់​តែកម្មវិធីចាំបាច់ប៉ុណ្ណោះ។

៩.ដាក់​របប​បង្ហាញ​សេចក្ដីប្រកាស​របស់បណ្ដា​កម្មវិធីលើអេក្រង់

នៅពេល​សេចក្ដីប្រកាស​មួយ​បង្ហាញខ្លួនលើអេក្រង់ iPhone ត្រូវ​ចំណាយ​ថាមពលច្រើនដើម្បី​
ដំណើរការ ក៏ដូចជា​បើកពន្លឺ​ជាបន្តបន្ទាប់។ ដូច្នេះ ល្អបំផុត អ្នកគួរ​ដាក់​របប​បញ្ចេញសេចក្ដី
ប្រកាស​ណាដែលសំខាន់ប៉ុណ្ណោះ។

១០.មិនសម្អាត​ iPhone ជាញឹកញាប់

ការសិក្សា​ស្រាវថ្មីៗនេះ បាន​បង្ហាញថា ស្មាតហ្វូន​មាន​ផ្ទុក​មេរោគ​ច្រើន​ជាង​បង្គន់ទៅទៀត​។
Apple បាន​ណែនាំ​ឱ្យអ្នកប្រើប្រាស់​ ប្រើ​កន្លែង​ទន់ ផ្សើមទឹក​បន្តិច​ដើម្បីជូនសម្អាត​ iPhone ឱ្
យបានញឹកញាប់។

ប្រែសម្រួល ៖ បុត្រា