CamNews

លោក អូបាម៉ា នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលទៅទស្សនកិច្ចទីក្រុងហ៊ីរ៉ូស៊ីម៉ា

(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក​ដំបូង​គេ​បំផុត​ ដែលទៅទស្សនកិច្ចនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) នាចុងខែឧសភានេះ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្ដិច។

សេតវិមាន បានចេញផ្សាយប្រកាសនៅមុននេះបន្តិចថា លោក អូបាម៉ា នឹងទៅទស្សនកិច្ចទីក្រុង Hiroshima ស្ថិត​នៅ​កោះ Honshu ដែលជាកន្លែងខូចខាតធំជាងគេបំផុតនៅក្នុងការទម្លាក់គ្រាប់បែកបរមាណូ នាសម័យសង្គ្រាម​លោក​លើកទី២ ដោយអាមេរិក។

នៅក្នុងដំណើរទស្សនកិច្ចនេះ សេតវិមាន មិនបានបញ្ជាក់អ្វីបន្ថែមឲ្យលើសពីនេះឡើយ ប៉ុន្តែជនជាតិជប៉ុនរំពឹងថា លោក អូបាម៉ា នឹងទៅគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ដោយសារការទម្លាក់គ្រាប់នោះ ហើយសុំទោសចំពោះទង្វើ​របស់​អាមេរិក៕

ប្រភព​៖ ប៊ីប៊ីស៊ី/រ៉យទ័រ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី