ក្រចេះ៖ សត្វផ្សោតមួយក្បាល ទម្ងន់ប្រមាណចន្លោះពី ៥០ ទៅ៦០ គីឡូក្រាម បានត្រូវប្រជាពលរដ្ឋអ្នកនេសាទ ប្រទះឃើញងាប់ អណ្តែតទឹក កាលពីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២១៤នៅ ចំណុចភូមិថ្មរគ្រែ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

ប្រភពពីមន្ត្រីឆ្មាំទន្លេ ដែលប្រចាំនៅតំបន់អភិរក្សសត្វផ្សោត ទន្លេមេគង្គកាំពី បានឲ្យដឹងថា មូលហេតុនៃការ ងាប់សត្វផ្សោតគឺអាចបណ្តាល មកពីការប្តូរអាកាសធាតុ ឬក៏ការផ្លាស់ប្តូរប្រែពណ៌ទឹកទន្លមេគង្គ ។ ដោយក្នុង លោកបានបញ្ជាក់ដែរថា ជាទូទៅនៅរៀងរាល់ឆ្នាំឲ្យតែមានការផ្លាស់ប្តូរទឹកទន្លេមេគង្គ ប្រែពណ៌ ពីល្អក់ទៅថ្លាលឿនពេក វាអាចបង្កឲ្យសត្វផ្សោត តែងតែងាប់ជារៀងរាល់ឆ្នាំ ។

គួរបញ្ជាក់ថា បើទោះបីជារដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យហាមឃាត់ កាលពីឆ្នាំ២០១២ កន្លងទៅ មិនឲ្យមានការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់នៅក្នុងតំបន់ ដែលមានផ្សោតនោះក៏ដោយ បច្ចុប្បន្ន គេសង្កេតឃើញ នៅតែមានជនខិល ខូចមួយចំនួនបន្តប្រើប្រាស់និង លួច ទៅធ្វើការ នេសាទនៅក្នុងតំបន់ អភិរក្សនោះបានទៀត ដែលនេះជាកង្វល់របស់ប្រជាសហគមន៍ អភិរក្សសត្វផ្សោតកាំពី ក្នុងមូលហេតុ បណ្តាល ឲ្យសត្វផ្សោតងាប់ជាបន្តបន្ទាប់ជារៀង រាល់ឆ្នាំ ។

បើតាមការឲ្យដឹងពីមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្តបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៤ នេះ ចាប់ពីដើម ខែមករា រហូតដល់ ខែតុលា ឆ្នាំ២០១៤ សត្វផ្សោតងាប់កើនឡើងរហូតដល់ ៤ក្បាលទៅហើយ ក្នុងនោះមាន ឈ្មោល ចំនួន៣ក្បាល និងញីមួយក្បាល ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល