ទីភ្នាក់ងារស្រាវជ្រាវអវកាស ជប៉ុន (JAXA) សហការណ៍ជាមួយក្រុមហ៊ុនផលិតឧបករណ៍ចាប់ត្រី ដើម្បីបង្កើតសំណាញ់បច្ចេកវិទ្យាមួយប្រភេទ ដែលមានភារកិច្ចប្រមូលសំរាម នៅលើអវកាស។

សំរាមអវកាស គឺជាបំណែកនៃកាំជ្រួច យានអវកាស ឬផ្កាយរណបដែលឈប់ដំណើរការ។ សំរាម
ទាំងនេះ កំពុងបង្កការលំបាក ដល់កម្មវិធីអវកាសនៃបណ្ដាប្រទេសក្នុងពិភពលោក។ ដូច្នេះ ទីភ្នាក់ ងារស្រាវជ្រាវអវកាស ជប៉ុន (JAXA) រួមនៃបណ្ដាទីភ្នាក់អវកាសកំពូលៗក្នុងសកលលោក បាន និងកំពុងប្រឹងប្រែងដើម្បីអភិវឌ្ឍបច្ចេកវិទ្យា ជួយប្រមូលសំរាមនៅលើអាកាស។

ទំព័រ Daily Mail បានរាយការណ៍ថា JAXA កំពុងសហការណ៍ជាមួយក្រុមហ៊ុនផលិតឧបករណ៍
ចាប់ត្រី Nitto Seimo របស់ជប៉ុន ដើម្បីបង្កើតប្រភេទសំណាញ់មេដែក ដែលមានប្រវែងប្រហែល
៣០០ម៉ែត្រ មានសមត្ថភាពស្រូបយកបំណែកសំរាមអវកាសដែលនៅជុំវិញវា។ ក្រោយពីសម្រេច
ភារកិច្ច សំណាញ់មេដែក និងសំរាមដែលចាប់បាន នឹងត្រូវបានបញ្ជាឱ្យធ្លាក់មកកាន់ស្រទាប់
បរិយាកាសផែនដី ហើយឆេះទាំងស្រុង មុននឹងវាអាចធ្លាក់មកដល់ដី។

តាមគម្រោង JAXA នឹងសាកល្បងសមត្ថភាពនៃដំណើរការរបស់សំណាញ់មេដែកនេះ នៅចុងខែ
កុម្ភៈខាងមុខ។ កាំជ្រួចនឹងនាំឧបករណ៍នេះ ទៅកាន់អវកាស ដើម្បីពិសោធអំពីប្រសិទ្ធិ ភាពនៃ ការ ប្រមូលសំរាម។ ប្រសិនជោគជ័យ សំណាញ់នេះនឹងក្លាយជាឧបករណ៍ដ៏អស្ចារ្យមួយ ជួយបោស សម្អាតសំរាមអវកាស ដែលកំពុងជាបញ្ហាគ្រោះថ្នាក់ធំមួយចំពោះកម្មវិធីអវកាសរបស់មនុស្ស។
Daily Mail មិនបាននិយាយអំពីទំហំជាអតិបរមានៃបំណែកសំរាមដែលសំណាញ់នេះអាចប្រមូល
បាននោះទេ។

ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានព្រមានថា សំរាមអវកាសដែលហោះជុំវិញគន្លងគោចរ
ផែនដី បានកើនឡើងដល់កម្រិតប្រកាសអាសន្ន ក្នុងនោះសំរាមអវកាសធំៗ មានចំនួនប្រហែល ២២,០០០បំណែក អាចនៅសេសសល់ក្រោយការកកឹតនឹងបរិយាកាស កំពុងតែហោះហើរជុំវិញ
ផែនដី។ ក្រៅពីនេះ ក៏នៅមានសដំរាមតូចៗរាប់សែនបំណែកផ្សេងទៀត។ ថ្វីបើមានទំហំតូច ប៉ុន្ដែល្បឿនហោះរបស់ពួកវា ឡើងដល់ ២៨,០០០គីឡូម៉ែត្រ/ម៉ោង គឺនៅតែជាហានិភ័យធំ សម្រាប់ សកម្មភាពអវកាសរបស់មនុស្ស។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

អាមេរិករៀបគម្រោង សង់ផ្ទះនៅភពព្រះចន្ទ ដោយម៉ាស៊ីនបោះពុម្ភបីទិស

ម៉ាស៊ីនបោះពុម្ភ 3D សង់ផ្ទះពិតមួយខ្នង ក្នុងរយៈពេល ២៤ម៉ោង (វីដេអូ)

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily mail