ព័ត៌មានអន្តរជាតិ ៖ មួយសប្តាហ៍ក្រោយមានករណីលិចទូកនៅឈូង សមុទ្រ ប្រទេស អ៊ីតាលី ដែល បាន សម្លាប់ជន អន្តោប្រវេសន៍នោះ អង្គការ អន្តរជាតិ ជន អន្តោប្រវេសន៍ បំភ្លឺកាល ពីថ្ងៃច័ន្ទដើម សប្តាហ៍ អោយ ដឹងថា មានប្រភពបញ្ជាក់ច្បាស់ថា មានករណីលិចទូកដល់ទៅ ៣ គ្រឿងនៅលើដែន ទឹក សមុទ្រ អន្តរ ជាតិ។

បញ្ជាក់ ៖ រូបភាពឯកសារ

អាជ្ញាធរ នៅតែពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ពីជោគវាសនា អ្នកដំណើរលិចទូកទាំង នោះ រួម មានក្មេងតូចៗ ដែលជាជនរងគ្រោះ ពីការលិចទូកធំ ដឹក ជនអន្តោប្រវេសន៍ ពីល៊ីប៊ី ទៅកាន់ទឹក ដី ប្រទេសអឹរ៉ុប ក្រឡាប់លិច កាលពីយប់ថ្ងៃសៅរ៍ នៅលើដែនសាគរ សមុទ្រ Mediterranean ។ ករណី លិចទូកជនអន្តោប្រវេសន៍លើកនេះ គឺជាការបាត់បង់អាយុជីវិត ក្នុង ចំនួន ច្រើន ញ៉ាំងអោយករណី លើក នេះក្លាយជាគ្រោះសោកនាដកម្មដ៏អាក្រក់បំផុត ។

ដោយឡែក នាយករដ្ឋមន្រ្តី ប្រទេស ម៉ាល់តា លោក Joseph Muscat បាន ធ្វើការទិទានយ៉ាងខ្លាំង ទៅដល់ក្រុមអ្នកជួញដូរមនុស្សខុសច្បាប់ ខណៈលោក បានចោទប្រកាន់ថា បានធ្វើអោយជីវិតជន រងគ្រោះទាំងនោះ ប្រឈមមុខចំពោះហានិភ័យស្លាប់ជាខ្លាំង "ក្រុមជនអន្ធពាលជាក្រុមរត់ពន្ធមនុស្ស ខុសច្បាប់ទាំងនោះ បាននាំជនរងគ្រោះ ធ្វើដំណើរទៅរកផ្លូវស្លាប់ ច្បាស់ណាស់ គ្មានអ្វីក្រៅពី ស្លាប់ នោះទេ៕ "

សេចក្តីរាយការណ៍ បន្តបញ្ជាក់អោយដឹងថា ៖ ប្រតិបត្តិ ការជួយសង្គ្រោះ កំពុងតែបន្តនៅឡើយ ក្នុង គោលបំណងស្វែងរក និងជួយសង្គ្រោះជនរងគ្រោះពីការលិចទូក ពីប្រទេស ល៊ីប៊ី ខណៈតួរលេខអ្នក មានឱកាសរស់រាននៅពុំទាន់ច្បាស់នៅឡើយទេ។ ជនអន្តប្រវេសន៍ម្នាក់ ដែល បានមានឱកាសនៅ រស់នោះ បានប្រាប់ដល់ភ្នាក់ងារស៊ើបអង្កេតអោយ ដឹងថា ចំនួនជនអន្តោប្រវេសន៍ នៅលើទូកនោះ មានដល់ទៅ ៩៥០ នាក់ ។ ដោយឡែក ការប៉ាន់ស្មានជាជំហានដំបូង កាលពីពេលកន្លងទៅអាជ្ញាធរ កំណត់តួរលេខត្រឹមតែ ៧០០ នាក់ ។

អាជ្ញាធរ ប្រទេស ម៉ាល់តា សហការធ្វើការរួមគ្នាជាមួយនឹង ក្រុមជួយសង្គ្រោះ ប្រទេសអ៊ីតាលី អោយ ដឹងថា ជនរងគ្រោះ ប្រមាណ ៥០ នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែឆ្មាំសមុទ្រអ៊ីតាលី បំភ្លឺតួរលេខខុស ពីគ្នាថា ជនរងគ្រោះត្រឹមតែ ២៨ នាក់នោះទេ ត្រូវ បានជួយសង្គ្រោះ ខណៈ សព ២៤ នាក់ ត្រូវបាន ស្រង់ត្រលប់មកវិញ ។

របាយការណ៍ បញ្ជាក់អោយដឹងថា រដ្ឋមន្រ្តី មកពីបណ្តាប្រទេស សហគមន៍អឹរ៉ុបបានជួបប្រជុំគ្នាកាល ពីថ្ងៃច័ន្ទ នៅទីក្រុង Luxembourg ដោយកំណត់បាននូវផែនការ ១០ ចំនុច ដោះស្រាយវិបត្តិ មួយនេះ គួររំឮកថា មានទ្រឹស្តីមួយលើក ក្រោយពីមានករណីលិចទូក ដឹកជនអន្តោប្រវេសន៍ខុសច្បាប់លិចជា ច្រើនលើកច្រើនសា ក្នុងចំនួនមនុស្សច្រើនលើសលប់ មានវត្តមាននៅលើទូកនីមួយៗ អោយដឹងថា៖ សមុទ្រអាចនឹងក្លាយជា វាលរហោស្ថាន សពខ្មោចដ៏ច្រើនលើសលប់ ជាក់ជាមិនខាន ក្នុងរយៈពេល ដ៏ខ្លី៕

- អាន ៖ ២-៣ ថ្ងៃទៀត សព ជិត ១០០០ នាក់ នឹងអណ្តែតពេញផ្ទៃសមុទ្រ ក្រោយឈ្មួញខុសច្បាប់ នាំមនុស្សទៅរក ផ្លូវមរណៈ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី