CamNews

លោក កឹម សុខា ត្រឡប់ពីទីក្រុងបាងកក មកដល់ប្រទេសកម្ពុជាវិញហើយ ស្របពេល ACU ប្រកាសចេញដីកានាំខ្លួន

(ភ្នំពេញ)៖ នៅម៉ោង១០៖៤៥នាទីយប់ ថ្ងៃទី២៩ ខែមេសានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ មកប្រទេសកម្ពុជាវិញហើយ តាមជើងហោះហើរ TG 937 បន្ទាប់ពីចាកពីកម្ពុជាយ៉ាងស្ងាត់ស្ងៀម នៅព្រឹកមិញនេះ។

ការចេញចូលរបស់លោក កឹម សុខា នៅពេលនេះបានកើតឡើង ស្របពេលអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនមន្រ្តីសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ​ចំនួន៥នាក់ និងប្រកាសចេញដីកានាំខ្លួនមន្រ្តី UN ម្នាក់ ដែលរត់គេចខ្លួន ក្នុងសំណុំរឿងរបស់ ស្រីមុំ និងលោក កឹម សុខា ព្រមទាំងបានកើតឡើងបន្ទាប់ពីបែកធ្លាយសារសំឡេង សន្ទានាដ៏សំខាន់មួយរវាង លោក កឹម សុខា ជាមួយលោកមេឃុំ ស៊ាង ចែត និយាយអំពីការបញ្ចុះបញ្ចូលគ្រួសារកញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ កុំឲ្យខ្លាច និងកុំឲ្យនិយាយការពិតប្រាប់គេ។

មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា​ លោក កឹម សុខា បានឡើងយន្តហោះដោយទឹកមុខ យ៉ាងស្រងូតស្រងាត់ និងក្រៀមក្រំ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី