CamNews

ការពិតចឹងសោះ! បានជាជនមិនស្គាល់មុខ បាញ់ប្រហារជិត១០គ្រាប់សំដៅចូល ក្លឹប Epic !

(ភ្នំពេញ)៖ ករណីបាញ់ប្រហារជិត១០គ្រាប់សំដៅចូល ក្លឹប Epic ដែលមានទីតាំងស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោងប្រមាណ៣ព្រឹកទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បណ្តាលឲ្យបុរសសន្តិសុខម្នាក់រងរបួសធ្ងន់ធ្ងរនោះ ត្រូវបានមន្រ្តីនគរបាលមូលដ្ឋានបញ្ជាក់ថា គឺផ្តើមចេញពីជម្លោះបោកកែវនៅខាងក្នុងក្លឹបកំសាន្ត។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេតជាបន្ទាន់ ដោយសម្រេចបង្កើតគណ:កម្មការមួយ ធ្វើការលើករណីបាញ់ប្រហារជាង១០គ្រាប់នេះ។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះថា ករណីនេះមុនពេលកើតហេតុ ជនបង្កមានគ្នា២នាក់ ជិះម៉ូតូធំពណ៌សមួយគ្រឿង បានចូលទៅផឹកស៊ីនៅក្នុងក្លឹប ហើយពេលនោះមានជម្លោះជាមួយភាគីម្ខាងទៀត រហូតបោកកែវទៀតផង។ ក្រោយមកជននេះបានចាក ចេញពីក្លឹប លុះមួយសន្ទុះក្រោយមកក៏បើកម៉ូតូត្រឡប់មកវិញ ហើយបើកការបាញ់រះចូលទៅក្នុងក្លឹបបណ្តាលឲ្យបែកកញ្ចក់ និងបានបណ្តាលត្រូវបុរសសន្តិសុខម្នាក់ រងរបួសចំភ្នែកខាងឆ្វេង និងបាក់ជើងខាងស្តាំ។

ក្រោយបាញ់រះហើយ ជនបង្កទាំង២នាក់ បានបើកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ហើយនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី