ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការគូសបញ្ជាក់ដល់សារព័ត៌មាន ប៊ីប៊ីស៊ី ឲ្យដឹងថា ជនស៊ីវិល ៣០ នាក់ ត្រូវបានក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ចាប់ជម្រិត និងសម្លាប់ នៅក្នុងខេត្ត Ghor ប្រទេស អាហ្វហ្គានីស្ថាន ។

រដ្ឋបាលថ្នាក់ខេត្តបំភ្លឺឲ្យដឹងថា បណ្តាជនស៊ីវិលដែលជាពលរដ្ឋស្លូតត្រង់ ត្រូវពួក ISIS ចាប់ជម្រិត នោះ ពួកគេត្រូវពួក ISIS ចាប់ឃាត់ខ្លួនពេលចេញទៅរកអូសនៅលើភ្នំ ។ មួយចំនួនត្រូវ ISIS បាញ់ សម្លាប់នៅពេលដែលព្យាយាមចេញមុខជួយរំដោះចំណាប់ខ្មាំងដែល ISIS ចាប់ជម្រិត ។ យ៉ាងណា មិញ បើតាមអ្នកនាំពាក្យ រដ្ឋបាលថ្នាក់ខេត្តឲ្យដឹងថា មេបញ្ជាការ ISIS ក៏ត្រូវបានសម្លាប់ដូចគ្នាដែរ ។

របាយកាណ៍បញ្ជាក់ឲ្យដឹងថា ISIS កំពុងតែកៀងគររកអ្នកគាំទ្រដល់ក្រុមឧទ្ទាមរបស់ខ្លួន នៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន និងនៅតាមតំបន់មួយចំនួនផ្សេងទៀត ដែលជាការកាច់កុងជាមួយនឹង ក្រុមតាលីបង់ ។ អភិបាលខេត្ត Ghor លោក Nasir Khazeh គូសបញ្ជាក់ដល់សារព័ត៌មាន AFP ឲ្យ ដឹងថា ក្នុងចំណោមពលរដ្ឋស្លូតត្រង់ដែលបានស្លាប់បាត់បង់ជីវិតនោះ រួមមាន ក្មេងៗដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី