រដូវស្លឹកឈើជ្រុះនៅទីក្រុងហុងកុង គឺជារដូវដ៏មនោរម្យ ដែលនាំមកនូវប្រជាជនចង់មក
លេងកំសាន្តនៅឆ្នេរសមុទ្រ ស្រូបយកខ្យល់អាកាសបរិសុទ្ធ លាយឡំជាមួយនឹងក្លិនស្លឹក
ឈើ។ ជាមួយនឹងអាកាសធាតុត្រជាក់ល្មម ដែលមានពន្លឺកំដៅគ្រប់គ្រាន់ បានធ្វើឲ្យឆ្នេរ
សមុទ្រនៅទីក្រុងហុងកុង ក្លាយជាតំបន់ទេសចរមួយ ដែលអំនោយផលសំរាប់ភ្ញៀវទេស
ចរមកបោះជំរុំកំសាន្តលេងនៅពេលទាំងថ្ងៃ ទាំងយប់។

ឆ្នេរសមុទ្រនេះមានទីតាំងនៅទីក្រុងរណប Sai Kung ដែលអ្នកធ្វើដំណើរចេញពី ហុងកុង
ដោយចំណាយពេលតែមួយម៉ោងប៉ុណ្ណោះ។ នៅពេលទៅដល់តំបន់ឆ្នេរ ភ្ញៀវទេសចរទាំង
ឡាយនឹងដក់អារម្មណ៍ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលរបស់ឆ្នេរខ្សាច់ស និងផ្ទៃទឹក
ថ្លាឈ្វេង អមទៅដោយជួរភ្នំពណ៌ខៀវស្រងាត់។ នៅទីនោះក៏មានកន្លែងបំរើសេវាកម្មដូច
ជាសណ្ឋាគារ និងភោជនីយដ្ឋានផងដែរ។

នៅពេលយប់ភ្ញៀវទេសចរអាចបោះជំរុំកំសាន្តលេងនៅតាមឆ្នេរ ហើយច្រៀងលេងកំសាន្ត
យ៉ាងសប្បាយ ជាមួយនឹងបរិយាកាសដែលមិនអាចបំភ្លេចបាន៕

ដោយ៖ រិនដូ

ប្រភព៖ bbc