CamNews

កម្ពុជាជា ប្រទេសក្រក្រី តែស្រស់ស្អាត និង មានសុវត្ថិភាព បំផុតសម្រាប់ ភ្ញៀវទេសចរ

ភ្នំពេញ៖ គេហទំព័រដ៏ល្បី ឈ្មោះរបស់ពិភពលោក គឺ World of Top បានចុះផ្សាយថា ប្រទេសកម្ពុជា ជាប្រទេសក្រីក្រ ដែលមានកន្លែងកម្សាន្ត ស្រស់ស្អាត និង មានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរទស្សនា ។
ខាងក្រោមនេះ គឺជា បញ្ជីប្រទេសក្រីក្របំផុតចំនួន ១០ ដែលមានទីកន្លែងជាច្រើនដ៏ស្រស់ស្អាត និងមានសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ លើពិភពលោក មកទស្សនា។

១. ប្រទេសកម្ពុជា

កម្ពុជាជាប្រទេសក្រីក្រមួយ ក្នុងចំណោមប្រទេសក្រីក្របំផុត នៅទូទាំងពិភពលោក ដែលមានចំណូលក្នុងស្រុកសម្រាប់ ប្រជាជនម្នាក់ក្នុង១ឆ្នាំ  ( GDP)   ចំនួន ជាង១ពាន់ដុល្លារ។ តំបន់មួយចំនួនក្នុងចំណោម តំបន់ទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរ ច្រើនបំផុត គឺប្រាសាទអង្គរ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក។

២. ប្រទេសឡាវ

ប្រទេសនេះ គឺជាដីគោក និងរួមមានដីភ្នំ ដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ មាន GDP សម្រាប់ប្រជាជន ចំនួន ១៣៩៩.២១ដុល្លារ។ តំបន់មួយចំនួនដែលអាចទាក់ទាញភ្ញៀវទេសចរណ៏ច្រើនបំផុតគឺ រូងថ្ម Pak Ou ដែលស្ថិតនៅលើច្រាំងនៃដងទន្លេមេគង្គ។ សេវាគ្រប់គ្រងការធ្វើដំណើរមានលក្ខណៈប្រសើរនៅប្រទេសនេះ សម្រាប់ការទៅកាន់ប្រាសាទវត្តភូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋាននៃភ្នំ Phu Kao ដែលជាតំបន់បុរាណវត្ថុដែលមិនអាចកាត់ថ្លៃមិនបាន។

៣. ប្រទេសស្រីលង្កា

ប្រទេសស្រីលង្កាមាន GDP ចំនួន ២៩២៣.១៣ ហើយមានភ្ញៀវទេសចរ ជាច្រើនតែងតែមកលេងនៅ Sijuriya Fort ដែលជាតំបន់ បេតិកភណ្ឌពិភពលោក របស់ប្រទេសនេះ។ នៅមានតំបន់ទេសចរណ៍ជាច្រើនទៀតដូចជា កោះUnawatuna  ដែលផ្តល់នូវទេសភាពដ៏ស្អាតអស្ចារ្យ ខណៈពេលដែលថ្មប៉ប្រះទឹក និងឧទ្យានជាតិ Yala  ដែលមានសត្វព្រៃដូចជា សត្វដំរី និងខ្លារខិន។

៤. ហ្សំបៀ (Zambia)

ហ្សំបៀ គឺជាប្រទេស ដែលមានទេសភាពនៃធម្មជាតិដ៏ល្អបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិកទាំងមូល។ GDP របស់ប្រជាជន អាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន ១៤៦៩.១២ដុល្លារ។ តំបន់មួយចំនួន ដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតមានដូចជា ទឹកជ្រោះ និងឧទ្យានជាតិ ១៩កន្លែង។

៥. ប្រទេសវៀតណាម

ប្រទេសវៀតណាម គឺជា ពិភពលោកនៃសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ។ ប្រទេសនេះស្ថិត ក្នុងចំណោមប្រទេសដែល ក្រីក្របំផុតក្នុងពិភពលោក ។ GDP របស់ប្រជាជនអាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន ១៥៩៥.៨១ដុល្លារ។ វាក៏ជាប្រទេស មួយដែលមានសុវត្ថិភាព នៅក្នុងទ្វីបអាស៊ី ផងដែរ។

តំបន់មួយចំនួនដែលទាក់ទាញ ភ្ញៀវទេសចរណ៍បំផុតមានដូចជា Nha Trang ដែលជារមណីយដ្ឋានមាត់សមុទ្រមួយ ព្រមទាំងតំបន់ Cu Chi ជាផ្លូវរូងក្នុងដី និង ភ្នំ Fansipan ដែលជាភ្នំដែលមាន កំពូលខ្ពស់បំផុតរបស់ ប្រទេសវៀតណាមស្ថិតនៅ ភាគនិរតីនៃប្រទេស។

៦. ប្រទេសហៃទី

ប្រទេសហៃទី ជាអកុសលក៏ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលក្រីក្របំផុតផងដែរ។  GDP របស់ប្រជាជនអាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន ៧៧០.៩៥ដុល្លាតែប៉ុណ្ណោះ។ តំបន់មួយចំនួនដែល ទាក់ទាញភ្ញៀវទេសចរណ៍ ច្រើនបំផុតក្នុងប្រទេសនេះ មានដូចជា Petionville និង Amiga ដែលជាកោះត្រូពិចដ៏សម្បូរបែប។

៧. ម៉ាដាហ្គាស្ការ

កោះនៅអាហ្រ្វិកមួយនេះ គឺជាតំបន់ដ៏សែនមនោរម្យ មួយនៃពិភពលោក។ GDP របស់ប្រជាជនអាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន ៩៧២.០៣ដុល្លា ។ កោះនេះមាន សម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងជាតំបន់មួយដែលមាន រុក្ខជាតិ និងសត្វព្រៃរាប់ពាន់ប្រភេទ ដែលសត្វទាំងនោះ មិនឃើញមាននៅកន្លែងណាផ្សេងទេ នៅក្នុងពិភពលោក។

៨. ប្រទេសកេនយ៉ា

ប្រទេសកេនយ៉ា គឺជាផ្នែកមួយនៃគោលដៅទេសចរណ៍ ដ៏ធំបំផុតនៅក្នុងទ្វីបអាហ្រ្វិក ខាងកើត ដែលអាចផ្ដល់អត្ថប្រយោជន៍ពីរយ៉ាង សម្រាប់ទាំងពាណិជ្ជកម្ម និងទេសចរកម្សាន្ត បើទោះបីជា GDPរបស់ប្រជាជន ដែលអាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន៨៦២.២៣ដុល្លា ក៏ដោយ ។ ប្រទេសកេនយ៉ាក៏មានឆ្នេរសមុទ្រ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាត ហើយមានរមណីយដ្ឋានជាច្រើនស្ថិត នៅទីនោះ។ សម្រាប់ការទ្បើងភ្នំនិងការដើរកម្សាន្តនៅប្រទេសនេះ ភ្ញៀវទេសចរណ៍អាចទៅទស្សនានៅឯ ភ្នំប្រទេសកេនយ៉ា (ដែលវាគឺជាភ្នំដល់ខ្ពស់បំផុត លំដាប់ទីពីរនៅក្នុងទ្វីបអាហ្រ្វិក) និងភ្នំ Elgon ។

៩. កោះ Comoros

ប្រជុំកោះ Comoro គឺពិតជាតំបន់មួយដ៏ស្ងប់ស្ងាត់ និងស្រស់ស្អាតបំផុតនៃទ្វីបអាហ្រ្វិក។

កោះមួយចំនួនដែរទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេបំផុតរួមមាន កោះ Mketiនិង Malore ដែលផ្តល់ជូននូវឆ្នេរយ៉ាងល្អជាមួយ នឹងឱកាសសម្រាប់លេងកីឡាក្នុងទឹក។

១០. ហ្ស៊ីមបាវេ
ហ្ស៊ីមបាវេ គឺពិតជាទិសដៅទេសចរណ៍ដល់ធំបំផុតនៅក្នុងទ្វីបអាហ្រ្វិកខាងត្បូងទាំងមូល។ ដោយសារតែ GDP របស់ប្រជាជនប្រទេសនេះក្នុងមួយនាក់ រកប្រាក់ចំនូលបានត្រឹមតែ ៧៨៧.៩៤ដុល្លាក្នុងមួយឆ្នាំទើបធ្វើឱ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រជាងគេបំផុតនៅក្នុងពិភពលោក។

តំបន់ដែលទាក់ទាញភ្ញៀវទេសចរណ៏មកលេងនៅក្នុងប្រទេសនេះរួមមាន ទឹកធ្លាក់Victoria និងទន្លេ Zambezi ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល