ក្នុងពេលដែល ញ្ញាតិបណ្តេញ Justin Bieber កំពុងតែស្ថិត ក្នុងការ ពិចារណានោះ អ្នកស្រី Michelle ភរិយារបស់ លោកប្រធានាធិបតី Barack Obama បានបញ្ចេញមតិ និងចំលើយ ខ្លះទាក់ទងទៅនិង អាកប្បកិរិយា របស់តារាវ័យ ១៩ ឆ្នាំ Justin Bieber នេះ ។

ពេលដែល អ្នកកាសែតសួរថា ប្រសិនបើអ្នកស្រី ត្រូវជា ម្តាយរបស់ Justin Bieber តើអ្នកស្រីនឹងធ្វើ យ៉ាងណា ? អ្នកស្រីបាន ឆ្លើយថា អ្នកស្រីនឹង ខំប្រឹងប្រែង នៅជាមួយ គេអោយបានច្រើន បើអាច ទៅរួចគឺ សឹងតែគ្រប់ពេល វេលា ដែលធ្វើអោយ យើងអាច យល់ពីអារម្មណ៍របស់គេ និងដឹងថាមាន រឿងអ្វី កើតឡើងខ្លះ ។ អ្នកស្រី Michelle ប្រាប់ថា ចំលើយខាងលើ នេះគឺដកចេញពី បទពិសោធន៍ ដែលអ្នកស្រី មានជាមួយនិង កូនស្រី ២ នាក់របស់ អ្នកស្រី ។ អ្នកស្រីបន្តថា Justin Bieber ទើបតែ អាយុ ១៩ ឆ្នាំប៉ុណ្ណោះ គេនៅតែ ត្រូវការ ភាពកក់ក្តៅ ពីម្តាយ ហើយវាក៏អាច ជួយអោយ អត្តចរិត របស់គេ បានប្រសើរឡើង ផងដែរ ។

Justin Bieber ត្រូវបានប៉ូលិស ចាប់ខ្លួន ២ ដងកាលពី ខែមុន ដែលលើកទី ១ នៅថ្ងៃទី ២៣ មករានៅ Miami ដោយសារការ ប្រណាំងឡាន ខុសច្បាប់ និងលើកទី ២ នៅថ្ងៃទី ២៩ មករា ដោយសារ បៀត បៀនអ្នកបើក ឡាន Limo ម្នាក់ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14