ស្ទើរតែមិនគួរអោយជឿ ៖ តាមពិតទៅ វាមិនមែនជា អំណោយផល ពីធម្មជាតិ ឬក៏ ពរ ពីតាណូអែល រហូត ដល់ថ្នាក់ ផ្តល់នូវកូនង៉ែតតូច នៅក្នុងស្រោមជើង យក្ស តាណូអែល អញ្ជឹងនោះទេ តែវាគឺជា គំនិត និងស្នាដៃ របស់មនុស្ស លោកទេតើ ។ ជាការពិត នៅឯមន្ទីរពេទ្យ មួយកន្លែង ភាគខាងត្បូង រដ្ឋ កាលីហ្វ័រ ញ៉ា ជាមួយនឹង អំណរសាទរ ក្នុងរដូវកាល ខែរងា ឈានដល់ ថ្ងៃបុណ្យ ណូអែល មន្ទីរពេទ្យមួយនេះ បាន រៀបចំ ជាពិសេស ចំពោះ មាតា រូបណា ដែលប្រសូត្រ កូននៅទីនេះ ពោលគឺ រក្សាទុក គេនៅក្នុងស្រោម ជើងតាណូអែលយក្ស បន្ទាប់ពីគេ បានចាប់កំណើត នេះបើយោងតាម ការដកស្រង់ អត្ថបទសារព័ត៌មាន ពីទំព័រ ប្លែក បរទេស ។

ទីភ្នាក់ងារ សារព័ត៌មាន បរទេស The Long Beach Press-Telegram រាយការណ៍ អោយដឹងថា ជាមួយ នឹងប្រពៃណី ចាស់បុរាណ មួយនេះ គេតែងឃើញ ធ្វើឡើង នៅឯ មន្ទីរពេទ្យ Long Beach Memorial Medical Center ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល គូសបញ្ជាក់ បន្ថែមថា មន្ទីរពេទ្យ The Redlands Community Hospital ក៏មានវត្តមាន ធ្វើយ៉ាងដូច្នេះ ដូចគ្នា អញ្ជឹងដែរ ។

គួររំឭកផងដែរថា ជាមួយនឹង ប្រពៃណី នៃការទម្លាប់ធ្វើ យ៉ាងដូច្នេះ បានចាប់ផ្តើម តាំងពី ឆ្នាំ ១៩៣០ មកម្ល៉េះ តែត្រូវអស់សុពលភាពទៅ មុននឹង មានការងើបឡើងវិញ ក្នុងឆ្នាំ ២០០៥ ។ ឆ្នាំនេះ បើតាមការ អោយដឹង មានក្រុមស្ម័គ្រចិត្ត ១៦ នាក់ បានបរិច្ចាក ស្រោមជើងយក្ស តាណូអែល ពណ៌ក្រហម ស្រាល ទាំងនេះ ចំនួន ២៥០ ស្រោមជើង បន្ទាប់ពីពួកគេ ចាក់វា ដោយដៃ បានសម្រេច ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ យ៉ាហ៊ូ