នៅឯសាធារណរដ្ឋDominica មានរឿងចម្លែកមួយ គីមានបីនាក់បងប្អូន(មនុស្សប្រុស)
មានដើមទ្រូងធំដូចមនុស្សស្រី។

តាមការឲដឹង បងប្អូនទាំងបីនៃគ្រួសារ Ramirez រួមមាន៖ Yeuri (17 ឆ្នាំ), Gabriel (11 ឆ្នាំ) និង
Daniu (12 ឆ្នាំ) កើតនៅក្នុងគ្រួសារមួយដែលមានស្ថានភាពជីវភាពក្រលំបាក។

បីនាក់បងប្អូន Yeuri (17 ឆ្នាំ), Gabriel (11 ឆ្នាំ) និង Daniu (12 ឆ្នាំ)

ពួកគេទាំងបីនាក់បានធំលូតលាស់បរិវេនដើមទ្រូងដូចទៅនឹងមនុស្សស្រី ដោយសារបញ្ហាជំងឺ
តំណពូជ តែឥឡូវពួកគេបានរស់នៅក្នុងជីវិតធម្មតា បន្ទាប់ពីបានធ្វើការវះកាត់បានសំរេចរបស់
ក្រុមវេជ្ជបណ្ឌិត។ រឿងនេះបានកើតមានឡើងនៅក្នុងសាធារណៈរដ្ឋដូមីនិក(Dominican Republic)
ហើយពួកគេក៏បាននិយាយផងដែរថា "ពួកខ្ញុំពិតជាសប្បាយរីករាយ ក្រោយពីបានធ្វើការវះកាត់
វាចេញ"។ Yeuri មានវ័យ17ឆ្នាំ បានប្រាប់ទូរទស្សន៏ក្នុងស្រុកថា៖ ថ្វីត្បិតវាឈឺបន្តិចមែននៅពេល
វះកាត់ តែឥឡូវខ្ញុំពិតជាមានអារម្មណ៏សប្យាយរីករាយ។ ឪពុករបស់ពួកគេបានបន្ថែមថា "កូនៗ
របស់ខ្ញុំមិនមែនជាមនុស្សស្រីទេ ដូចច្នេះពួកគេត្រូវធ្វើការវះកាត់ ហើយរឿងនេះវាអាចទៅរួចខណៈ
ពេលដែលខ្ញុំគ្មានលុយសោះ "។ ខ្ញុំសូមអរគុណដល់កម្មវិធីទូរទស្សន៏ដែលបានជួយកន្លងមក។

ឪពុករបស់បងប្អូនទាំងបីនាក់

លើសពីនេះ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ពួកគេត្រូវតាមដានមួយរយៈទៀត និងផ្តល់ថ្នាំ
ដើម្បីទប់ស្កាត់អ័រមូនស្រ្តីដែលពួកគេមានកន្លងមក។ ហើយរឿងរបស់ពួកគេ ត្រួវបានគេនិយាយ
តៗគ្នា ពាសពេញភាគខាងត្បូងនៃទីប្រជុំជន Magueya ដែលបងប្អូនទាំងបីនាក់បានរស់នៅ ។

<object width="350" height="300" data="http://www.youtube.com/v/7z8IJ2HWRM0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/7z8IJ2HWRM0&rel=1" /></object>

ដោយ ៖ ចាន់ណា
ប្រភព ៖ dailymail