ភ្នំពេញ ៖ រឿងរ៉ាវជំពាក់ប្រាក់ចំនួន ៥ ពាន់ដុល្លារ បានកើតមានឡើង នៅពេលដែល មានព្រះ
សង្ឃមួយអង្គ គង់នៅវត្ដហារ៉ាម សង្កាត់ដង្កោ ខណ្ឌដង្កោ បានប្ដឹង ឧបាសក ម្នាក់ ដែលត្រូវជា
បងជីដូនមួយបានធ្លាក់ទៅ ដល់ដៃតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពី
ព្រះរាជអាជ្ញារង លី សុផាន់ណា តាម រយៈក្រឡាបញ្ជីរបស់ខ្លួន កោះហៅនិងធ្វើការសាកសួរ
ចុងចោទលោក កែវ សុគន្ធ រស់នៅភូមិព្រែកកំពឹស សង្កាត់ ជើងឯក ខណ្ឌដង្កោ មានមុខរបរជា
កម្មករ សំណង់ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។

លោកកែវ សុគន្ធ ដែលរងការប្ដឹងចោទ ប្រកាន់ពីសំណាក់ព្រះសង្ឃ ព្រះនាម ហេង បញ្ញាបារមី
គង់នៅវត្ដហារ៉ាម បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅ ព្រឹកថ្ងៃទី១៥ ខែ
មីនា ថា ដំណើររឿងបាន ចាប់ផ្ដើមកើតមានឡើង រឿងលក់ដីឡូត៍ មួយកន្លែង ដែលជាកម្មសិទ្ធិ
របស់លោកនិង កម្មសិទ្ធិរបស់ម្ដាយមីង ដែលត្រូវជាញោម លោក ។

លោកកែវ សុគន្ធ បានបន្ដថា ក្រោយ ពេលដែលម្ដាយមីងបង្កើតលក់ដីឡូត៍ រួច ហើយម្ដាយមីង
ក៏បានប្រគល់ប្រាក់ចំនួន ៥០០០ដុល្លារ មកឱ្យរូបលោក ដោយសារ តែចំណែកដីឡូត៍ខាងលើនេះ
រូបលោកក៏ជា ម្ចាស់កម្មសិទ្ធិដែរ ដោយបន្សល់តាំងពីសម័យ មុនមកនោះ ។

លោកកែវ សុគន្ធ បានឱ្យដឹងទៀតថា បន្ទាប់ពីលក់ដូរនិងចែកលុយឱ្យរូបគាត់ចំនួន ៥០០០ដុល្លារ
នោះ រឿងប្ដឹងផ្ដល់មិនទាន់ កើតមានឡើងនោះឡើយ ប៉ុន្ដែនៅពេល ដែលម្ដាយមីងរបស់ខ្លួនលក់
ដីឡូត៍មួយកន្លែងទៀត តម្លៃប្រមាណ៤ម៉ឺនដុល្លារ ម្ដាយមីងក៏បានសន្យាឱ្យ៣០០០ដុល្លារថែមទៀត។
ប៉ុន្ដែលុយចំនួន៣០០០ដុល្លារ មិនត្រូវបាន ម្ដាយមីងឱ្យនោះឡើយ បើទោះបីខ្លួនមាន ចំណែកជា
ម្ចាស់កម្មសិទ្ធិក៏ដោយនោះ ប៉ុន្ដែ ផ្ទុយទៅវិញបែរជាលេចព្រះភ្រ័កព្រះអង្គ ហេង បញ្ញាបារមី ដែល
ជាកូនបង្កើតចេញ មុខទៅប្ដឹងលោកកែវ សុគន្ធ ថាបានខ្ចីប្រាក់ ចំនួន៥០០០ដុល្លារ ប៉ុន្ដែមិនព្រម
សង ។

បើតាមលោកកែវ សុគន្ធ ពាក្យបណ្ដឹង ខាងលើនេះ ត្រូវបានព្រះអង្គហេង បញ្ញាបារមី ដាក់ចូលមក
កាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពីបទឆបោក ខណៈដែលរូប លោក ត្រឹមជាកម្មករ
សំណង់ម្នាក់ នៅតែ បញ្ជាក់ថា លោកមិនបោកលុយចំនួន៥០០០ ដុល្លារពីព្រះអង្គឡើយ ពោល
ចំនួនទឹកប្រាក់ ទាំងនេះ គឺម្ដាយមីងបង្កើតរបស់ខ្លួនជាអ្នក ឱ្យបានមកពីការលក់ដីឡូត៍តែម្ដង ។

លោកកែវ សុគន្ធ បានឱ្យដឹងថា កាលពី ព្រឹកថ្ងៃទី១៥ ខែមីនា ក្រឡាបញ្ជីរបស់ព្រះ រាជអាជ្ញារង
លី សុផាន់ណា បានធ្វើការសាក សួររូបលោក ជុំវិញករណីទាំងនេះរួចហើយ ក៏បានអនុញ្ញាតឱ្យ
ត្រឡប់ទៅផ្ទះវិញ រង់ចាំ ការកោះហៅនិងសួរនាំបន្ដទៀត ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចស្វែងរកការបក ស្រាយពីព្រះ
តេជគុណ ហេង បញ្ញាបារមី ដែលជាម្ចាស់ដើមបណ្ដឹងនោះទេ នៅរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ
២០១៣នេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល