CamNews

សោកនាដកម្មដើមឆ្នាំ អាក្រក់បំផុត បាក់រលំអាគាររោងចក្រ បន្តសម្លាប់មនុស្ស ៦២០ នាក់

បង់ក្លាដេស្ស ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយ
ដោយគេហទំព័រសារព័ត៌មានបរទេស CNN កាលពីវេលាប៉ុន្មានម៉ោងមុននេះ  បានបញ្ជាក់
អោយដឹងថា មកទល់នឹងពេល ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារ
ការបាក់រលំអាគាររោងចក្រកំពស់ ៨ ជាន់ បានកើនឡើងដល់ ៦២០ នាក់ហើយ។

លើសពីនេះ​ ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងថា ករណីបាក់រលំអា
គារកំពស់ ៨ ជាន់មួយនេះ ត្រូវបានសន្មត់ថា   ជាឧបទ្ទេវហេតុ ក៏ដូចជា សោកនាដកម្មដ៏
អាក្រក់បំផុត​​​   ក្នុងទំព័រប្រវត្តិសាស្រ្ត ប្រទេសបង់ក្លាដេស្ស​   ស្របពេលដែលមនុស្សជាង​
៦២០ នាក់ ត្រូវបានសម្លាប់  ខណៈរាប់ពាន់នាក់ផ្សេងទៀត  បានទទួលរងរបួសធ្ងន់ និង
ស្រាល។

គួរបញ្ជាក់ផងដែរថា     កាលពីរាត្រីថ្ងៃអាទិត្យ  បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ បាន
អោយដឹងថា ចំនួនជនរងគ្រោះអាចកើតឡើងលើសពីនេះទៅទៀតក៏ថាបាន ក៏ព្រោះយុទ្ធ
នាការតាមរុករកអ្នកបន្តរស់រានមានជីវិត  ក៏ដូចជាសាកសព  នៅតែបន្តមាននៅឡើយ ។
ដោយឡែក មានមនុស្សរាប់រយនាក់ បានបន្តការប្រមូលផ្តុំនៅជិតកន្លែងកើតហេតុ ដើម្បី
រង់ចាំដំណឹងស្តីពីការបាត់ខ្លួនមនុស្សជាទីស្រឡាញ់របស់ពួកគេ។

គួររំឭកផងដែរ កាលពីថ្ងៃពុធ ទី២៤ ខែមេសាកន្លងទៅ មានសោកនាដកម្មបាក់រលំអាគារ
រោងចក្រកំពស់ដល់ទៅ  ៨ ជាន់ ក្នុងក្រុង ដាកា  ប្រទេសបង់ក្លាដេស្ស  ដែលបានសម្លាប់
មនុស្សរាប់រយនាក់  ខណៈរាប់ពាន់នាក់ផ្សេងទៀត  បានរងរបួសធ្ងន់ និង ស្រាល ហើយ
ករណីគ្រោះថ្នាក់លើកនេះ ត្រូវបានសន្មត់ថា ជាគ្រោះសោកនាដកម្មដ៏អាក្រក់បំផុតដែល
មិនធ្លាប់មានក្នុងទំព័រប្រវត្តិសាស្រ្តរបស់ប្រទេសនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ cnn