CamNews

ក្រុមហ៊ុនផលិតរថយន្ដអាមេរិក Chrysler ប្រកាសប្រាប់ពីបញ្ហាទើបតែរកឃើញលើម៉ូដែល Chrysler 200 ស៊េរី 2015

យានយន្ដ៖ ក្រុមហ៊ុ​ន​រថយន្ដ របស់សហរដ្ឋអាមេរិក Chrysler បានប្រកាសដល់អតិថិជនទាំងអស់ នូវបញ្ហា​​មួយដែលទើបតែបាន រកឃើញលើផលិតផល នូវម៉ូដែល Chrysler 200 ស៊េរីឆ្នាំ ២០១៥ ។

ក្រុមហ៊ុនផលិត រថយន្ដ Chrysler ដែលមានមូលដ្ឋានគ្រឹះធំនៅប្រទេស សហរដ្ឋអាមេរិក បានប្រកាស​ក្ដែងៗប្រាប់ ដល់អតិថិជនរបស់ខ្លួននូវ បញ្ហារបស់រថយន្ដ ម៉ូដែល Chrysler 200 ស៊េរីឆ្នាំ ២០១៥ ទម្រង់ V6 ខណៈដែលទើបតែរកឃើញថ្មីៗ ថាមានបញ្ហាលើប្រព័ន្ធប្រអប់លេខ ដោយមានភាពរអាក់រអូល បង្ករឲ្យមានការរំខាន ខណៈដែលយាន្ដកំពុងតែដំណើរការ ។​

ប្រភពពីគេហទំព័របានបន្ដទៀតថា បរវិមាណរថយន្ដ ដែលចររាចរលើទីផ្សារ ហើយត្រូវបានគ្រោងនឹង ហៅ​ត្រលប់មកវិញនោះ គឺ មានចំនួនដល់ទៅ ២៥០០០ គ្រឿង ទៅលើរយៈពេលនៃការផលិត ពីខែ មិនា​ ដល់ខែធ្នូ ឆ្នាំ ២០១៤ ។ សម្រាប់បរិមាណទីផ្សារប្រទេសមាន សហរដ្ឋអាមេរិក ២២១០៧ គ្រឿ , កាណាដា ៣៦០០ និង​ ម៉ិកស៊ិកូ​ចំនួន ២១៣ គ្រឿង ។

គូសបញ្ជាក់ផងដែរថា សម្រាប់បញ្ហាមួយនេះ មិនទាន់មានការប៉ះពាល់​ ឬបង្កឲ្យ​មានគ្រោះថ្នាក់អ្វីនៅ​ឡើយ​ទេ ។ ដូច្នេះ​ដើម្បីបង្ការ និង រក្សាបាននូវសុវត្ថិភាព ក្រុមហ៊ុនសូមប្រកាសឲ្យនាំយកត្រលប់មកវិញ មុនថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ ខាងមុខនេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ Topspeed