ភ្នំពេញ៖ ក្នុងវិស័យសិល្បៈ ពេលនឹកឃើញដល់នារី មានវ័យជ្រេ និងមិនទាន់មានដំណឹងល្អ គេតែងនឹក ឃើញដល់ អ្នកនាង យុគ ចិន្តា មុនគេ ព្រោះនាងជានារីខ្លាំងម្នាក់ ជោគជ័យគ្រប់ស្ថានភាព ទាំងមុខរបររកស៊ី និង អាជីពសិល្បៈ ព្រោះតំណែងពីធីការិនីល្បី ប្រចាំឆ្នាំ របស់ អាណាចក្រតារា ត្រូវបាននាងក្រសោប យកជារៀងរាល់ឆ្នាំ ដែលមិនបានព្រលែង ទៅឲ្យអ្នកណាផ្សេងសោះ ខណៈដែលអ្នកនាង គង់ សុជាតិ ត្រូវគេចាត់ទុកថា ជាអ្នកខ្លាំងខាងសំនួន វោហារស័ព្ទដូចគ្នា នៅតែចាញ់អ្នកនាង យុគ ចិន្តា ខាងប្រជា ប្រិយភាព ។ យុគ ចិន្តា មានទ្រនំត្រឹមត្រូវ មានកម្មវិធីល្បីៗ ក្នុងដៃជាច្រើន ថែមទាំងមានឥទ្ធិពល ខ្លាំងទៀត ផង ។

ចំនែកឯអ្នកនាង គង់ សុជាតិ មានតែមុខរបរកស៊ីធំដុំ ចំណែកឯសិល្បៈវិញ មិនសូវខ្លាំងខ្លា ព្រោះនាង ហាក់កំពុងតែជ្រៀតជ្រក ក្រោមទ្រនំរួមគ្នាជាមួយ អ្នកនាង យុគ ចិន្តា ។ អ្នកទាំងពីរគ្មានភាព ល្អក់កករ នឹងគ្នាទេបើទោះបីកាល ពីមុនធ្លាប់មានព័ត៌មានថា មិនត្រូវគ្នាក៏ដោយ ក៏ជារឿងចាស់យូរឆ្នាំណាស់ មកហើយ ។

នៅក្នុងកម្មវិធី ស៊ីធីអិន ប៉ុស្ដិ៍លេខ២១ ជាកម្មវិធីល្បី របស់អ្នកនាង យុគ ចិន្តា តែងតែធ្វើការសំភាសន៍ តារាល្បីៗឬក៏មនុស្សមានសមត្ថភាពផ្សេង ដើម្បីចូលរួមចែករំលែក បទពិសោធន៍ នៃកាតស៊ូ និងប្រវត្តិនានា ។ សម្រាប់សប្ដាហ៍នេះ ពិតជាប្លែកមែនទែន ព្រោះអ្នកនាង យុគ ចិន្តា បានអញ្ជើញសិល្បការិនីស្រីល្បីៗ មានប្ដីក្មេងៗជាងខ្លួនចូលរួមក្នុងកម្មវិធី ដើម្បីផ្ដល់ជាបទសំភាសន៍ផ្សេងៗ ។ តែតារាស្រីល្បីៗរួមមាន រាជនីបាញ់បោះពាក្យសម្ដី អ្នកនាង កាតុ ,តារាកំប្លែង មិនចេះរីងស្ងួត អ្នកនាង ខាត់ សុឃីម និង ពិធីការិនី នៃសម្រស់អ្នក នាង គង់សុជាតិ បានព្រួតគ្នាដើម្បីគ្នា និយាយស្ទើរចាប់មិនឈ្នះ ព្រោះនៅពេលមួយ ដែលជើងខ្លាំងប៉ះគ្នា ពិតជាមិនធម្មតាមែន ។

តែគួរឲ្យអាណិតជាគេ គឺ អ្នកនាង យុគ ចិន្តា ដែលជាម្ចាស់កម្មវិធី ត្រូវបានគេព្រួតគ្នា ឌឺដងដាក់ អ្នកនាង គ្មានត្រាប្រណី រឿងអ្នកនាង មិនព្រមយកប្ដី មកបង្ហាញអួតគេឯង ខណៈដែលអ្នកនាង មានវ័យក្រែល ទៅហើយ ។ តារាស្រីទាំងបី បាននាំគ្នានិយាយថា បើ យុគ ចិន្តា ការវិញ អ្នកនាង ខាត់ សុឃីម ធានា រឿងសំអាងការ ។ ចំណែកកាតុ កាត់សក់ រីឯ អ្នកនាង សុជាតិ និងលោកជាវិបុល ព្រមធ្វើជាពីធីករជូនឥត គិតថ្លៃ ឲ្យតែអ្នកនាងព្រមរៀបការ តែអ្នកនាងយុគ ចិន្តា បានត្រឹមស្ញេញស្ញាញ ព្រោះគ្មានអ្វីតបនឹងគេ ពោលគឺត្រូវគេព្រួតបាញ់ ឡើងស្ពឹកមុខតែម្ដង ៕

តោះទៅទស្សនាវីដែអូ ក្នុងកម្មវិធីនេះ ទាំងអស់គ្នា ៖

<object width="500" height="428" data="http://www.youtube.com/v/Yp7pzbJT_W8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Yp7pzbJT_W8&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល