ភ្នំពេញ ៖ មេកន្ទុយលេខម្នាក់ ដែលរក ស៊ីកត់កន្ទុយលេខ ទ្រង់ទ្រាយមធ្យមនៅ ខណ្ឌពោធិ៍
សែនជ័យ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ ត្រូវ បានកម្លាំងអាវុធ
ហត្ថស្រាវជ្រាវបទល្មើស រាជធានីភ្នំពេញ ឃាត់ខ្លួនដែលជាប់ពាក់ព័ន្ធ នឹងការបើកវង់ល្បែង
ខុសច្បាប់ខាងលើនេះ ប៉ុន្ដែ មេកន្ទុយលេខខាងលើ នេះត្រូវបាន កម្លាំងសមត្ថកិច្ច ដោះលែង
ឱ្យមានសេរី ភាពវិញ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី ១១ ខែមីនា បន្ទាប់ពីជនសង្ស័យបានបង់
លុយឱ្យសមត្ថកិច្ចជិត ៣ពាន់ដុល្លារ ។

យោងតាមប្រភពព័ត៌មាន ដែលលួច បង្ហើបចេញពីសមត្ថកិច្ចដែលបានដឹងរឿង នេះបានឱ្យដឹងថា
មេកន្ទុយលេខឈ្មោះ សុខ វ័ន្ដ ភេទស្រី អាយុ ២២ឆ្នាំ រស់នៅ សង្កាត់ ច្បារអំពៅទី២ ខណ្ឌមាន
ជ័យ ហើយទៅ បើកកន្ទុយលេខនៅខណ្ឌពោធិ៍សែនជ័យ នោះ ត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវ
បទល្មើស នៃទីបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីវេលាម៉ោង ៣រសៀល ថ្ងៃ
ទី១១ ខែមីនា ។ ប្រភពព័ត៌ មានបានបន្ដថា លុះដល់វេលាម៉ោង ១១ យប់ ថ្ងៃខែដដែល មេកន្ទុយ
លេខរូបនេះ បានបង់លុយឱ្យសមត្ថកិច្ច ចំនួន ២៩០០ ដុល្លារ ក្នុងនោះលុយជាប់នឹងខ្លួន ២០០ ដុល្លារ
និងលុយត្រូវបង់បន្ថែមចំនួន ២៧០០ ដុល្លារ ។ យ៉ាងណាក៏ ដោយមិនទាន់មាន ការបញ្ជាក់ជាផ្លូវការ
ពីមន្ដ្រីអាវុធហត្ថ ដែលបានចូលរួម ក្នុងប្រតិបត្ដិការនេះនៅ ឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល