ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Man City លោក Manuel Pellegrini មានការភ្ញាក់ព្រើតនឹងលទ្ធផលកាលពីព្រឹកមិញ ប៉ះជាមួយ ក្រុម Arsenal ដោយក្រុមខាតបង់អស់ ២ ពិន្ទុ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមត្រូវចាញ់ពិន្ទុ Chelsea កាន់តែឆ្ងាយដល់ទៅ ៥ ពិន្ទុថែមទៀត ។

ក្រុម Man City ធ្លាប់បានកើនឡើងពិន្ទុមកស្មើនឹង Chelsea ម្ដងទៅហើយ ក្រោយមកទៀតក៏ធ្លាប់សម្ឃឹមថា ក្រុមអាចឈានមុខគេធ្វើជាម្ចាស់តំណែងក្នុងតារាង ប៉ុន្ដែជាអកុសល ក្រុមមិនអាចមានឱកាសចូលប្រកួតបានមុន Chelsea នោះទេ ។ លើសពីនេះទៅទៀត ក្រុមក៏មិនអាចរកបានពិន្ទុបន្ថែមដោយ ផ្ដួលដៃគូរប្រកួតដែរ ក្រៅពីស្មើនិងចាញ់។

Manchester City រហូតមកដល់ពេលនេះ ត្រូវ Arsenal ដណ្ដើមយក ២ គ្រាប់ដាច់បាត់ ដោយគ្រាប់ប៉េណង់ទី Cazorla នៅនាទីទី 24 និង ចុងក្រោយដោយកីឡាករ Giroud នៅនាទីទី 67 ។ ការលេងរបស់ Manchester City ពិតជាអន់ ស្ទើតែមិនអាចកត់សំគាល់បាន ក្រោយពីរបាយការណ៍បានបង្ហាញថាក្រុមត្រូវ បាត់បង់កីឡាករ ២ រូប គឺ Yaya និង Wilfried Bony ដោយកីឡាករទាំង ២ ត្រូវទៅចូលលេង ឲ្យក្រុមជម្រើសជាតិ ។

យោងតាមពាក្យសម្ដីត្អួញត្អែរបស់លោក Manuel Pellegrini បានប្រាប់ទៅអ្នកសាព័ត៌មានថា ការបរាជ័យនេះ ពិតជានឹកស្មានមិនដល់ឡើយក្រោយពីបាត់បង់កីឡាករទាំង ២ ដែលកន្លងមកគាត់មិនដែលនឹកគិតថា ខ្វះពួកគេទាំង ២ ក្រុមត្រូវបរាជ័យនេាះទេ ហើយរឿងកាន់តែសំខាន់ គឺ គួរតែទទួលបានជ័យជំនះ ក្នុងការប្រកួតនេះ ដើម្បីជាឱកាស នៃការប៉ះជាមួយ Chelsea នៅថ្ងៃទី ១ ខែកុម្ភៈ ខាងមុខនេះ ។ បាត់បង់ឱកាសម្ដងនេះគឺជា រឿងសំខាន់បំផុត កាន់តែធ្វើឲ្យក្រុមមិនអាចតាមទាន់ ពិន្ទុ Chelsea ហើយប្រសិន បើក្រុមអាចដណ្ដើមដំណែង ពី Chelsea បានមែន គឺជារឿងដែលអស្ចារ្យបំផុត និង ជាក្ដីសង្ឃឹមចុងក្រោយ ដែលក្រុមអាចដណ្ដើមពានប្រចាំរដូវកាលនេះ ៕

អាន៖ Jose Mourinho មិនខ្វល់ថ្ងៃស្អែកប៉ះជាមួយ Swansea និង មិនខ្លាច Man City តាមពិន្ទុទាន់

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី