តាមប្រភពព័ត៌មានពី Recode ក្នុងថ្ងៃនេះបានបញ្ជាក់ឲ្យដឹងថា ការបង្កើតចេញនូវ App HealthKit នៅលើ iOS 8 គឺជាការបើកផ្លូវដើម្បីឲ្យ Apple ធ្វើការបង្ហាញណែនាំនាឡិកាឆ្លាតវៃ នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននឹងធ្វើការប្រារព្ធធ្វើនូវព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយ នៅក្នុងខែតុលាខាងមុខនេះ ដើម្បីរៀបចំ ដល់ផលិតផលពិសេសបំផុតរបស់ខ្លួន ក្នុងរយះពេលច្រើនឆ្នាំកន្លងមកនេះ។

Recode គឺជាគេហទំព័ររបស់បណ្តាអតីតបុគ្គលិកមកពី All Things D ដែលជានិច្ចកាលតែងតែផ្តល់ ជូននូវព័ត៌មានត្រឹមត្រូវស្តីពីព្រឹត្តិការណ៍សារព័ត៌មានរបស់ Apple។

iWatch ដូចជាប្រាកដណាស់ហើយ ដែលនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខ (រូបភាពតំណាង)

ក្នុងគោលដៅរៀបចំសម្រាប់ផលិតផលពិសេសនេះ Apple បានធ្វើការទាក់ទងជាមួយបណ្តាក្រុមហ៊ុន ផលិត និងកុម្មង់ទិញចាប់ពី ៣ ដល់ ៥លានគ្រឿង ក្នុងមួយខែៗ។ ក្រុមហ៊ុនក៏បន្តធ្វើការសហការ ជាមួយនឹង Nike និងផ្គត់ផ្គង់អភិវឌ្ឍផ្នែករឹង (Hardwarev) នៅលើឧបករណ៍តាមដានការហាត់កីឡា Fuelband។

សញ្ញាដំបូងដែល Apple បានបង្ហាញឲ្យដឹងពីការចង់ផលិត នាឡិកាឆ្លាតវៃគឺនៅឆ្នាំ ២០១១ ក្នុងពេល ដែលរបាយការណ៍មកពី The New York Times បានបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ដៃជាមួយ Google ធ្វើការស្រាវជ្រាវពីឧបករណ៍ពាក់ដៃបាន។ បន្ទាប់មករឿងគ្រប់យ៉ាងក៏បានស្ងាត់ស្ងៀមអស់រយះពេល ប្រហែលមួយឆ្នាំ ហើយក្រោយមកទៀតក៏បានលេចចេញនូវព័ត៌មានចចាមអារាមជាច្រើនថា Apple បានធ្វើការពិសោធសាកល្បង នូវអេក្រង់កោង។ ក្នុងពេលដែលបច្ចុប្បន្ន Google ក៏បានបំបែកខ្លួន ចេញ និងស្វែងរកទិសដៅផ្ទាល់ខ្លួន របស់ពួកគេជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Wear៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress