នៅក្នុងរម្យនីយដ្ឋាន មួយចិញ្ចឹមក្រពើជាច្រើន មានភ្ញៀវទេសចរណ៍ ចូលរួមទស្សនាសត្វក្រពើ យ៉ាងច្រើនកុះករ ។ សត្វក្រពើ រាប់សិបក្បាល ត្រូវបានគេចិញ្ចឹម ដាក់នៅក្នុងអាងមួយដ៏ធំ ។
ថ្ងៃមួយ ក្នុងខណៈពេលភ្ញៀវទេសចរណ៍ កំពុងទស្សនាសត្វក្រពើ ស្រាប់តែមានបុរសម្នាក់មកប្រកាសថា"ដើម្បី លើកទឹកចិត្តដល់ភ្ញៀវទាំងអស់ ដែលបានចូលរួមទស្សនា រមនីយដ្ឋានយើងខ្ញុំ សូមបង្កើតកម្មវិធីពិសេសមួយ។ ប្រសិនបើលោកអ្នកមាន សេចក្តីក្លាហានហ៊ានលោតចូលទៅ ក្នុងអាងក្រពើ ហើយអាចឡើងមកវិញបាន យើងខ្ញុំនឹងផ្តល់រង្វាន់ជូន៥ពាន់ដុល្លា"។

មួយសន្ទះក្រោយមក ស្រាប់តែមានបុរសចំណាស់ម្នាក់ លោតចូលក្នុងអាងក្រពើ ហើយគាត់ស្រវា ឡើងមកលើវិញយ៉ាងលឿន ដោយគ្មានគ្រោះថ្នាក់ អ្វីកើតឡើងចំពោះគាត់ឡើយ ។
ភ្ញៀវទេសចរណ៍ទាំងអស់ទះដៃ អបអរសាទរ លើកទឹកចិត្តចំពោះសេចក្តីក្លាហ៊ានរបស់គាត់ បន្ទាប់មកបុរសដែលជាអ្នកផ្តល់រង្វាន់ បានមកជិតគាត់ ហើយនិយាយថា"អូ! លោកពូៗមានសេចក្តីក្លាហ៊ាន ណាស់ដូច្នេះខ្ញុំសូមជូនរង្វាន់លោកពូ ៥ពាន់ដុល្លា"។
ពូតបទាំងសំលេងញ័រថា៖"ខ្ញុំអត់ចង់បាន ៥ពាន់ដុល្លាទេ ខ្ញុំចង់រកមុខនរណាច្រានខ្ញុំអម្បិញម៉ិញ"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke