កំពង់ឆ្នាំង៖ ស្របពេល ឈើប្រណីតប្រភេទ ឈើគ្រញូង ឈើប្រភេទនាងនួន បេង និងធ្នង់ កំពុង
តែត្រូវប៉ាន់ នៅលើទីផ្សារនោះ ក្រុមឈ្មួញបានបញ្ចេញសកម្មភាព ដឹកឈើប្រណីតខាងលើ ប្រើ
ប្រាស់រថយន្តទំនើបៗ ជាច្រើន គ្រឿងដឹកធ្វើអាជីវកម្ម ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់
រាជធានីភ្នំពេញ ឬ ទៅកាន់ទឹកដី ខេត្តកំពង់ចាម ជាប់ព្រំប្រទល់វៀតណាម ទាំងយប់ ទាំងថ្ងៃ ប៉ុន្តែ
គេពុំដែលឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបបាននោះឡើយ
ជាពិសេសគឺសមត្ថកិច្ច អ.ហ ដែលមានប៉ុស្តិ៍តាម បណ្តោយផ្លូវជាតិលេខ៥ ដូចជាស្នាក់ការសន្តិសុខ
លេខ៥០០ជាដើម។

ករណីខាងលើនេះត្រូវបានគេរាយការណ៍ថាមន្ត្រីអ.ហ ខាងលើអង្គុយរាប់តែក្បាលឡាន ចាំយកតែ
លុយដាក់ ក្នុងហោប៉ៅប៉ុណ្ណោះ លុះត្រាតែរយន្តបែកកង់ ឬក្រឡាប់ ឬជួបគ្រោះថ្នាក់ចរាចរណ៍ ទើប
ដឹងថា ជារថយន្តដឹកឈើប្រណីត ។

ករណីខាងលើនេះ គួរតែថ្នាក់លើធ្វើការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពបទល្មើស ព្រៃឈើ
ដែលដឹកឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ក្នុងមួួយយប់ៗ ប្រមាណពី១៥ទៅ៣០គ្រឿង ហើយករណី
ខាងលើនេះ គួរណាស់ លោកអភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង រៀបចំកម្លាំងចម្រុះ មួយក្រុម
ដែលមិនធ្លាប់ ពាក់ពន្ធ័រឿងយកលុយកាក់នៅលើដងផ្លូវជាតិលេខ៥ អាចនិយាយថា កម្លាំងសមត្ថកិច្ច
ចម្រុះ រៀបចំថ្មីដើម្បី បង្ក្រាបសកម្មភាពខាងលើនេះ ។

ជាក់ស្តែង នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ មានរថយន្តកាមរីឆ្នាម
មួយគ្រឿង ពណ៌ត្រីឆ្លូញ គ្មានស្លាកលេខ បានក្រឡាប់ជាច្រើនត្រឡប់ ដោយសារបើកបរ ក្នុងល្បឿន
លឿន នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់
ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តខាងលើដឹកឈើធ្នង់ និង នាងនួន ចំនួន៣៧ដុំ ឆ្លងកាត់ខេត្តកំពង់
ឆ្នាំង លុះមកដល់ចំណុច កើតហេតុខាងលើ ក៏បានបុកនឹងគល់ស្ពាន បណ្តាលអោយបែកកង់ក្រោយ
រ៉េចង្កូតធ្លាក់ក្ នុងប្រឡាយ ក្រឡាប់ ៤-៥ ត្រឡប់ ធ្វើអោយអ្នកបើកបរ រងរបួសធ្ងន់ ។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា រថយន្តដឹកឈើនេះ ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង
ដោយសារតែ រថយន្តនោះផ្ទុកធ្ងន់ពេក ហើយបើកលឿន បណ្តាលអោយផ្ទុះកង់ខាងស្តាំ រ៉េចង្កូតធ្លាក់
ទៅក្នុងប្រឡាយ ក្រឡាប់ជាច្រើនត្រឡប់ ហើយត្រូវបានបក្ខពួកគូកន របស់គេបើករថយន្តស៊េរីទំនើប
មួយគ្រឿង មកដឹកអ្នកបើកបរ យកចេញទៅភ្លាមៗ គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានអោយដឹងថា ឈើចំនួន៣៧ដុំ រួមនិងរថយន្ត ត្រូវបានស្ទូចយកមក រក្សាទុកនៅខណ្ឌ
រដ្ឋបាល ព្រៃឈើខេត្តកំពង់ឆ្នាំង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល