CamNews

Real Madrid នៅតែបន្ដមហិច្ឆិតា តាមប្រមាញ់ខ្សែយុទ្ធ Chelsea ទាំងពីរ ដដែល

ព័ត៌មានកីឡា៖ ក្រុម Real Madrid នៅតែបន្ដមហិច្ឆិតា ចង់ប្រជែងទីផ្សារតាមយកកីឡាករ Chelsea ពីររូប គឺ Diego Costa និង​ Eden Hazard ខណៈដែលដំណឹងនេះ បានរសាត់បាត់ឆ្ងាយម្ដងរួចទៅហើយ ។

របាយការណ៍ពីប្រទេសអេស្ប៉ាញបានបន្ដចុះផ្សាយឲ្យដឹងថា ក្រុម Real Madrid បានសម្រេចចិត្ដធ្វើការ​ទាក់ទង ស៊ើបសួរដំណឹង ទីផ្សារកីឡាករ ខ្សែប្រយុទ្ធ Chelsea ម្ដងទៀតហើយ ខណៈដែលកន្លង​មក ក្រុមនេះបាន ដកថយរួចម្ដង​នៅពេលដែល Chelsea ប្រកាសតម្លៃលក់រហូតដល់ទៅ ជិត ១០០​លានផោន​លើខ្សែប្រយុទ្ធជួរកណ្ដាលម្នាក់។

ក្រុម Real Madrid កាលពីដើមខែឧសភា បានធ្វើការចរចាទីផ្សាកីឡាករ Eden Hazard រួចម្ដងទៅហើយ ហើយ​ក៏ហ៊ានឲ្យថ្លៃត្រឹមតែ ៤៥ លានផោន ប៉ុណ្ណោះ ប៉ុន្ដែChelsea​ ប្រកាសថា តម្លៃខ្លួនកីឡាករខ្សែប្រយុទ្ធកណ្ដាលរួបនេះ អាចជិត ១០០ លានផោន​។​ Real Madrid បានដកខ្លួនចេញ​មួយ រយៈក៏ស្រាប់តែ​ក្រុមរបស់ ប្រទេសបារាំង គឺ Paris Saint-Germain ក៏ចូលមកម្ដង ប៉ុន្ដែនៅមិនអាច​យក កីឡាកររូបនេះ​​ចេញបានដដែល ។

Diego Costa ធ្លាប់លេចឮដំណឹង ចង់ចាកចេញពី Chelsea រួចម្ដងទៅហើយ កាលពីខែមុន​​ ប៉ុន្មាន​ថ្ងៃ​ក្រោយនេះ កីឡាករ បានចេញសេចក្ដីប្រកាសបដិសេធ ថា នឹងមិនចេញពី Chelsea ជាដាច់ខាត ។

សម្រាប់ លោក Jose Mourinho ក៏បានះអាងដែរថា​គាត់ មិនបានដឹងរឿងរ៉ាវអ្វីទាំងអស់លើព័ត៌ ដែលកីឡាករចង់ចាកចេញពីក្រុម ប៉ុន្ដែអ្វីដែលគាត់ចង់បាន គឺ Chelsea​ នៅពេលនេះ មិនចង់ចូលខ្លួន ក្នុងទីផ្សារ ទិញលក់កីឡាករនោះទេ ពីព្រោះ Chelsea នៅពេលនេះ​ បានប្រសើរឡើងហើយ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar