បន្ទាប់ពី iPhone 6 plus ក្រុមហ៊ុន Apple បានបន្តធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយកុំព្យូទ័រថេប្លេត
ខ្នាតធំ គឺ iPad Air plus។

យោងតាមព័ត៌មានថ្មី ដែលត្រូវបានទំព័រ Mac Fan នៅជប៉ុនចេញផ្សាយ Apple នឹងបញ្ចេញ
ម៉ូដែល iPad Air plus ដែលមានទំហំដល់ទៅ ១២,២អ៊ិន្ឈ៍ នៅរដូវផ្កាយរីកឆ្នាំក្រោយនេះ។ Mac
Fan សរសេរថា iPad Air plus នឹងមានបណ្ដោយ ៣០៥,៣១មម ទទឹង ២២០,៨មម និងកម្រាស់
៧មម។

ក្រៅពីនេះ ម៉ាស៊ីន iPad Air plus នឹងដំណើរការដោយប្រូសេសឺរជំនាន់ថ្មីរបស់ Apple មាន
ឈ្មោះថា A9 ដែលមានកម្លាំងខ្លាំងជាង ធៀបនឹង ឈីប A8X នៅលើ iPad Air 2 នាបច្ចុប្បន្ន។

ទំព័រ Mac Fan ក៏បានបរិយាយថា មានការព្រួយបារម្ភថា ការដែល Apple អភិវឌ្ឍ iPad ដែល
មានទំហំធំបែបនេះ វានឹងអាចបង្កផលប៉ះពាល់ដល់បណ្ដាម៉ូដែល MacBokk Air និង Pro ដែល
មានអេក្រង់ ១៣អ៊ិន្ឈ៍។ ព្រោះថា ទីផ្សារនៃកុំព្យូទ័រថេប្លេត កំពុងតែធំឡើងៗ និងអាចនឹងចូល
មកគ្រប់គ្រងទីផ្សារកុំព្យូទ័រយួរដៃ នាពេលខាងមុខ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ macrumors