ភ្នំពេញ៖ អង្គរក្សទាំង៤ របស់ឧកញ៉ា ថោង សារ៉ាត់ ដែលជាជនដៃដល់បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ បង្កការ រំជើបរំជួលកណ្តាលរាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនមកសាកសួរបន្តនៅសាលាដំបូងរាជ ធានីភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ខណៈដែលឪពុក-ម្តាយរបស់លោកឧកញ៉ា ត្រូវបញ្ជូនឡើងតុ លាការនារសៀលថ្ងៃនេះ។

ជនសង្ស័យទាំង ៤នាក់ ដែលសមត្ថកិច្ចអះអាងថា ទទួលបទបញ្ជាពីឧកញ៉ា ថោង សារ៉ាត់ បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី០៤ ខែធ្នូ ម្សិលមិញ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ សម្រេចធ្វើការចោទប្រកាន់ហើយ តែមិនទាន់បញ្ជាក់ពីបទចោទប្រកាន់នៅឡើយទេ។

ទោះបីកាលពីម្សិលមិញនេះ លោក កែវ សុជាតិ មិនទាន់បានសម្រេចចោទប្រកាន់ពីបទអ្វីក៏ដោយ ប៉ុន្តែមន្រ្តីសា លាដំបូងម្នាក់បានអះអាងថា ជនសង្ស័យទាំង៤នាក់ អាចនឹងចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន»។

ជនសង្ស័យទាំង ៤នាក់ ដែលព្រមធ្វើការបាញ់ប្រហារឧកញ៉ា អ៊ឹង ម៉េងជឺ ជាថ្នូរនឹងផ្ទះល្វែងម្នាក់មួយនេះ រួមមាន ៖ឈ្មោះ សៀង វាសនា ជាអ្នកបាញ់ប្រហារ, ទី២. ឈ្មោះលី សៅ ជាជនជាតិវៀតណាម អ្នកឌុបជនដៃដល់, ទី៣ ឈ្មោះ មាស សម្បត្ដិ ជាអ្នកជិះម៉ូតូបិទគូទ និងទី៤. ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះពីក្រោយជាមួយ មាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើជនរងគ្រោះស្លាប់ហើយឬនៅ?

មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ឪពុក-ម្តាយ របស់ឧក ញ៉ា ថោង សារ៉ាត់ គឺលោក ថោង ចំរើន និងអ្នកស្រី កែវ សារី មន្រ្តីយោធាស័ក្តិ៤កន្លះ បម្រើការនៅក្រសួងការ ពារជាតិ ក៏នឹងត្រូវបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០ ១៤នេះផងដែរ។

លោក ថោង ចំរើន និងអ្នកស្រី កែវ សារី អាចនឹងប្រកាន់ពីរបទល្មើស ទី១. បទល្មើសរារាំងប្រតិបត្ដិការ និងដំ ណើរការស៊ើបអង្កេតរបស់សមត្ថកិច្ច។ បទល្មើសទី២. លួចរក្សាទុកអាវុធខុសច្បាប់ ព្រោះសមត្ថកិច្ចបានរក ឃើញកាំភ្លើងខ្លី៦ដើម នៅក្នុងគេហដ្ឋានរបស់ពួកគេ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និង ម្ចាស់ហាងលក់គ្រឿងអលង្ការហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលកំពុងចុះទិញផ្លែឈើនៅក្បែរ ពហុកីឡដ្ឋានអូរឡាំពិក។

កម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រើជំនាញរបស់ខ្លួន បើកការស៊ើបអង្កេតឃាតកម្មដ៏ឃោរឃៅកណ្តាលរាជ ធានីភ្នំពេញ ដែលផ្តើមចេញពីជម្លោះក្នុងមុខជំនួញរវាងឧកញ៉ា និងឧកញ៉ា ដែលសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ដោយប្រើរយៈត្រឹមជាងមួយសប្តាហ៍បានឈានដល់ការឃាត់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល