(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយបង្គាប់ដល់អាជីវករដែលកំពុងលក់ដូរ នៅឆ្នេរអូរឈើទាល (ព្រំប្រទល់ចាប់ពីមុខសណ្ឋានគារប៉ាវម៉ាយ ជាប់ព្រំដីអ្នកឧកញ៉ា គិត ម៉េង រហូតដល់ទល់មុខសណ្ឋាគារផ្លាម្លិះជាប់ព្រំប្រទល់ក្រុមហ៊ុន សុខារីស្សត) ឲ្យត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បីរុះរើតូចចាស់ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ តទៅ។

លិខិតជូនដំណឹងដដែល បានបញ្ជាក់ថា ក្រោយការរុះរើរួចរាល់ហើយ អាជីវករទាំងអស់ អាចចាប់ផ្តើមសាងសង់ដោយខ្លួនឯង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ទៅតាមគម្រោងប្លង់តូបកម្សាន្តថ្មី របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ការជូនដំណឹងនេះ ធ្វើឡើងទៅតាមផែនការកែលម្អតំបន់ឆ្នេរអូរឈើទាល និងការរៀបចំការសាងសង់តូបកម្សាន្តថ្មី នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយការអនុវត្តនេះ ធ្វើឡើងទៅតាម គោលដៅកែលម្អតំបន់ឆ្នេរ អូរឈើទាល ឲ្យកាន់តែមានសោភ័ណភាព សណ្តាប់ធ្នាប់ បរិស្ថានបៃតងល្អ វប្បធម៌ និងមានតម្លៃទាំងសេដ្ឋកិច្ចបន្ថែម ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឯកភាពលើ៤ចំណុច៕

សូមអានលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី