ភ្នំពេញ ៖ យ៉ាងហោច ណាស់អ្នកថ្មើជើង ម្នាក់បានស្លាប់នៅ កន្លែងកើតហេតុ និងពីរ នាក់ទៀត
រងរបួស ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ កាលពីវេលា ម៉ោង៣រំលង អាធ្រាត្រឈានចូល
ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
បន្ទាប់ពីជន រងគ្រោះទាំងនេះ ត្រូវបានរថយន្ដមែកសឺ ដេសមួយគ្រឿងបុក ពេលពួកគេកំពុងដើរ
ចេញពីក្លឹប។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា មុនពេលកើតហេតុ នៅពេលដែល ជនរងគ្រោះ
៣នាក់ ដើរចេញពីក្លឹបដចដ៏នៅ លើផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ស្រាប់តែដល់ចំណុចកើត
ហេតុ មានរថយន្ដ មួយគ្រឿង ម៉ាកមែសឺដេស ពណ៌ខ្មៅ បើក បរដោយបុរសម្នាក់ មិន ទាន់ស្គាល់
អត្ដសញ្ញាណ អាយុជាង៣០ឆ្នាំ បើកបុក បណ្ដាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀត
រងរបួស ត្រូវដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

យ៉ាងណាក៏ដោយអត្ដសញ្ញាណជនរងគ្រោះទាំង៣នាក់ មិនទាន់ត្រូវបានបញ្ជាក់ពី សមត្ថកិច្ចមូលដ្ឋាន
នៅឡើយទេ ។ ក្រោយ កើតហេតុ កម្លាំងនគរបាល ចរាចរណ៍ជើង គោករាជធានីភ្នំពេញ បានចុះទៅ
ជួយអន្ដរាគមន៍និងឃាត់រថយន្ដខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី
ភ្នំពេញ ដើម្បីចាត់ការតាម នីតិវិធី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល