អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបាន
ចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ជាងឈើវ័យក្មេងជន
ជាតិអាហ្សង់ទីនម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួសពីការស្មាន ស្រប
ពេលដែលនៅរស់រានមានជីវិត បន្ទាប់ពីដែកគោល ប្រវែង ៣ អ៊ីង ត្រូវបានបាញ់ដោយអចេត
នាចំបេះដូងរបស់គេ។

គួរបញ្ជាក់ផងដែរថា ជាងឈើវ័យក្មេង វ័យ ១៩ ឆ្នាំរូបនោះ មិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញា
ណនៅឡើយទេ។ហើយបើនិយាយពីការបាញ់ដោយអចេតនាចំបេះដូងរបស់ជាងឈើរូបនេះ
នោះ ត្រូវបានធ្វើឡើងដោយ មិត្តភក្តិម្នាក់ផ្សេងទៀត ធ្វើការងាររួមគ្នា ដោយមានការធ្វេសប្រ
ហែស ខណៈពេលដែលកំពុងកាន់កាំភ្លើងបាញ់ដែកគោល។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ឧបទ្ទេវហេតុចៃដន្យមួយនេះ បានកើតឡើ
ងនៅឯរោងចក្រឈើមួយកន្លែង ដែលពួកគេកំពុងតែបំរើការងារ នៅឯតំបន់ Cañuelas ។ ភ្លា
មៗនោះ ក៏មានការអន្តរគមន៍ ដោយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ
បន្ទាន់ ។ ជាលទ្ធផល បន្ទាប់ពីមានការវះកាត់ គាត់មិនបានស្លាប់បាត់បង់ជីវិតនោះទេ ខណៈ
ពេលដែលការវះកាត់ទទួលបានជោគជ័យ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening