ភ្នំពេញ៖ វត្តមាននៃការការបង្ហាញខ្លួន របស់តារាសម្តែងស្រី កញ្ញា ទឹម រដ្ឋា តាមរយៈការសម្តែង
ខែ្សភាពយន្ត ដើរបង្ហាញម៉ូដ និងជាពិធីការិនី បានធ្វើមហាជនជាទូទៅ បានដាក់ការចាប់អារម្មណ៍
យ៉ាងខ្លាំង ទៅលើរូបនាង រហូតដល់មានការគាំទ្រ ពីសំណាក់ទស្សនិកជនជាច្រើន ។ ការបោះ
ជំហានទៅមុខជាបណ្តើរៗជាមួយនឹង អាជីពជាអ្នកសិល្បៈនេះ ទើបធ្វើឱ្យតារាសម្តែងស្រីខ្ពស់
ស្រឡះ កំពុងតែមានហាងឆេងខ្ពស់ សម្រាប់ទីផ្សាក្នុងស្រុកផងដែរ ។

ក្នុងអំឡុងចុងឆ្នាំ២០១៣នេះ តារាសម្តែងស្រី ទឹម រដ្ឋា បាននឹងកំពុងបង្ហាញវត្តមានជាច្រើន តាម
រយៈការដើរម៉ូដ សម្តែង និងជាពិធីការិនី នៅតាមបណ្តាស្ថានីយទូរស្សន៍ ក៏ដូចជាក្នុងកម្មវិធីផ្សេងៗ
ទាំងនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា។

ភាពជោគជ័យ ក្នុងអាជីពសិល្បៈរបស់ ទឹម រដ្ឋា ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន មើលឃើញថា តារា
ស្រីនាងកំពុងតែមានឱកាសយ៉ាងខ្លាំង ក្នុងការឆក់យកទីផ្សារសិល្បៈ ដែលអាចរកចំណូលបានខ្ពស់
ជាងតារាប្រុស-ស្រី ផ្សេងទៀត។ នៅក្នុងអំឡុងឆ្នាំ ២០១៣ នេះ តារាសម្តែងរាងខ្ពស់សាច់ស ដែល
កំពុងតែស្ថិតនៅក្នុងបេះដូង ស្រទាប់យុវវ័យ ទឹម រដ្ឋា មិនត្រឹមតែទទួលបាននូវភាពជោគជ័យ ពីការ
សម្តែងប៉ុណ្ណោះទេ ថែមទាំងបានបង្កើន នូវភាពល្បីល្បាញ បានកាន់តែខ្លាំង។

ផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារគេហទំព័រ Looking TODAY កាលថ្មីៗកន្លងទៅនេះ ទឹម រដ្ឋា
បាននិយាយឱ្យដឹងថា ការងារសិល្បៈមួយរយៈនេះ នាងមានការមមាញឹកខ្លាំង ទាំងការដើរម៉ូដ
និងសម្តែងជាដើម។ ជាងនេះទៅទៀត នាងក៏មានការមមាញឹកផងដែរ ជាមួយនឹងការធ្វើជាពិធី
ការិនី នៅទូរទស្សន៍។

គួរកត់សម្គាល់ថា ចាប់តាំងពីអំឡុងចុងឆ្នាំ២០១២ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០១៣នេះ
តារាសម្តែងស្រី ដែលល្បីខាងការលេងស្ទីលប្លែកៗរូបនេះ ត្រូវបានគេដឹងថា នាងហាក់ដូចជា
ទទួលរងនូវ ព័ត៌មានមួយចំនួន ដែលមានទាំងរឿងល្អ និងរឿងមិនល្អផងដែរ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន
- ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ

- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?
- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល