អន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានធ្វើ
ការចេញផ្សាយនាពេលកន្លងផុតទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា មានបុរសកម្លាំងមាំម្នាក់
បានប្រើត្រចៀកខាងឆ្វេង ក្នុងការអូសទាញរថយន្ត ដែលមានទម្ងន់ដល់ទៅ ៨ តោន។

គួរបញ្ជាក់ផងដែរថា បុរសមាឌមាំ ចិត្តសឿងរូបនោះ មានឈ្មោះថា Lasha Pataraya វ័យ ៣២
ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងប្រទេស Georgia ។ លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ
ក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា លោក Pataraya ធ្លាប់បានបំបែកឯតទគ្គកម្មពិភព
លោករួចម្តងមកហើយ ទាក់ទិនទៅនឹងការទាញរថយន្តដែលមានទម្ងន់ធ្ងន់ ពោលគឺ មានទម្ងន់
ដល់ទៅ ៧,៨៥០ គីឡូក្រាម។

ដោយឡែក នាពេលនេះ លោកបានបំបែកឯតទគ្គកម្មពិភពលោកថ្មីមួយទៀត ដោយបានផ្តួល
នូវស្នាដៃឯតទគ្គកម្មពិភពលោកចាស់ ដោយពេលនេះ លោកបានប្រើត្រចៀកខាងឆ្វេងតែមួយ
ចំហៀងក្នុងការអូសរថយន្ត ដែលមានទម្ងន់ដល់ទៅ ៨ តោន។ ជ្រាបកាន់តែច្បាស់ តាមដានទ
ស្សនានូវវីដេអូខាងក្រោមនេះ បន្តិចទៅ ៖

<object width="450" height="400" data="http://www.youtube.com/v/q9TTgnM8nKw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/q9TTgnM8nKw&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening