ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយអោយដឹងថា ករណីគ្រោះថ្នាក់ យន្តហោះ ធន់តូចមួយគ្រឿង បុកបុរស ជាអ្នកលេង កីឡា ហោះ ឆ័ត្រយោង ទាំងពីរនាក់ ទាំងបុរសអ្នកលេង កីឡា លោតឆ័ត្រយោង ក៏ដូចជា បុរស ដែលជាអ្នកបើក យន្តហោះ ធន់តូច បានទទួលរងរបួសស្រាល សំណាង ល្អ មិនមានបញ្ហា ដល់អាយុជីវិត ។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ មួយនេះ បានកើតមានឡើង នៅឯរដ្ឋ Florida សហរដ្ឋអាមេរិក ពោលនៅក្នុង អាកាសយានដ្ឋាន អន្តរជាតិ South Lakeland Airport នៅពេលដែលយន្តហោះធន់តូច មួយនេះ កំពុងតែធ្វើការហ្វឹកហ្វាត់ ហោះឡើង ក៏ដូចជា ចុះចត តែដឹងអីថា ភ្លាមនោះ ក៏មានករណី គ្រោះថ្នាក់កើតឡើង ពោល យន្តហោះ ក្រឡាប់ផ្ងារ ខូចខាត ក្រោយជំពាក់អូស ទៅនឹងខ្សែឆ័ត្រយោង

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថាជនរងគ្រោះទាំងពីរនាក់ មានឈ្មោះថា John Frost វ័យ ៤៩ ឆ្នាំ ជាអ្នកលេងកីឡា លោតឆ័ត្រយោង ខណៈលោកតា Shannon Trembley មានវ័យ ៨៧ ឆ្នាំ ជាអ្នកបើកយន្តហោះ ធន់តូច មួយគ្រឿង នោះ ៕

<object width="488" height="418" data="http://www.youtube.com/v/LVdDOonvhcU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/LVdDOonvhcU&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ