សៀងហៃ៖ ថ្មីៗនេះ យានជំនិះកង់ដែលមានកង់បី ពិតជាមានភាពពេញនិយមខ្លាំងណាស់
ក្នុងទីក្រុងសៀងហៃ។ តាមទស្សនៈរបស់ប្រជាជនសៀងហៃបានអោយដឹងថា ពួកគេព្រម
ទទួលការជិះកង់ ព្រោះពួកគេចង់ថែរក្សាបរិស្ថានក្នុងទីក្រុងរបស់ពួកគេ អោយមានភាព
ស្រស់បំព្រង។ គេបានបន្ថែមថា ការជិះម៉ូតូ ឬរថយន្ដគឺមានផលប៉ះពាល់ដល់ បរិស្ថានក្នុង
ទីក្រុងខ្លាំងណាស់។

លោក Chris Tress និងភរិយារបស់លោក គឺនាង Florence Tress ជាជនជាតិអ៊ឺរ៉ុបទីមួយដែល
រស់នៅទីក្រុងសៀងហៃ ហើយមានគំនិតកែច្នៃប្រភេទកង់ដែលមានកង់បីន ធ្វើអំពីដើមឬស្សី
ហើយអាចទាក់ទាញមនុស្សជាច្រើននាក់ អោយចូលមកទិញយកទៅប្រើ ក្នុងគោលបំណង
ជួយថែរក្សាបរិស្ថានក្នុងទីក្រុង។

លោក Tress បាននិយាយថា កាលពីដើមខែ ឧសភា គាត់បានទៅចូលរូមក្នុងពិធីមង្គលការ
មិត្ដភ័ក្ររបស់គាត់ ស្រាប់តែពេលនោះ គាត់បានឃើញមិត្ដភ័ក្រផ្សេងទៀតជិះកង់ ដែលមាន
កង់ចំនួនបី គាត់ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាអាចផ្ទុកមនុស្សពី ២-៣ នាក់ឯ
ណ្ណោះ។ អ្វីដែលគាត់ចាប់អារម្មណ៏នោះគឺថា ការនាំគ្នាជិះកង់ គឺពិតជាអាចកាត់បន្ថយផ្សេង
ពុលក្នុងទីក្រុងបានទៀតផង។

លោក Tress បានបន្ដទៀតថា ដោយមានការចាប់អារម្មណ៍ និងមានភាពងាយស្រួលក្នុង
ការធ្វើ ទើបមកដល់ថ្ងៃទី ២៥ មិថុនានេះ លោកបានកែច្នៃវា អោយក្លាយទៅជាកង់មួយដែល
មានភាពទាក់ទាញបំផុត។ លោកបានបន្ដថា សមាសធាតុនៃការធ្វើកង់សំខាន់ៗរូមមានបន្ទះ
ក្ដាឬស្សីមួយបន្ទះ និងភ្លើងឌីណាម៉ូ (LED light) ប៉ុណ្ណោះ។ តម្លៃកង់គឺ ៣០,០០០- ៤០,០០០
yuan ដែលស្មើនឹង ៤,៧១៣ ដុល្លារ៕

ដោយ៖ សារិន
ប្រភព៖ chinadaily