ម៉ិចស៊ិចកូ គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនផ្សេងទៀត ដែលមានការបែងចែក ភាព មានក្រយ៉ាងជ្រាលជ្រៅបំផុត នៅលើពិភពលោក។ បើសិនជានៅតាមតំបន់ឧសហ្សាហកម្មមួយចំនួន នៅប្រទេសម៉ិចស៊ិចកូ ត្រូវបានគេប្រៀបប្រដូចជា បណ្តាទីក្រុងអឺរ៉ុបមានៗ នោះនៅតាមតំបន់ ជនបទជាច្រើន ក្នុងប្រទេសនេះ ត្រូវបានប្រៀបប្រដូចទៅនឹងតំបន់ក្រីក្របំផុត នៅអាហ្រ្វិច។

ដូច្នេះហើយ ក្នុងគោលបំណងពញ្ញាក់ស្មារតី ចង់ឲ្យ រដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ ដោះ ស្រាយធ្វើយ៉ាងណា បង្រួមនូវគម្លាត មានក្រ ក្នុងប្រទេសនេះ កុំឲ្យឃ្លាតឆ្ងាយគ្នាខ្លាំងពេក យុទ្ធនាការ មួយមានឈ្មោះថា "លុបចោលនូវ ការបែងចែកមានក្រ" ក៏បានចាប់ដំណើរការឡើង។

បើទោះជា គម្លាតពីគ្នាត្រឹមតែជញ្ជាំងមួយផ្ទាំង ប៉ុន្តែទិដ្ឋភាពរស់នៅ មានភាពខុសគ្នាទាំងស្រុង

យុទ្ធនាការនេះ ទទួលបានការចាប់អារម្មណ៍ យកចិត្តទុកដាក់យ៉ាងខ្លាំង និងយ៉ាងឆាប់រហ័ស ពី សាធារណជន ហើយវាក៏មានជះឥទ្ធិពលយ៉ាងខ្លាំងក្លាផងដែរ ដល់អ្នកទស្សនា ពេលដែលបានឃើញ នូវរូបភាពចំនួន ៤សន្លឹក ស្តីពីគម្លាតមានក្រ យ៉ាងខ្លាំងនៅប្រទេស ម៉ិចស៊ិចកូ។ តាមរយះរូបភាពទាំង នេះ អ្នកទស្សនាអាចមើលឃើញ នូវទិដ្ឋភាពពីរ ខុសគ្នាទាំងស្រុង ដោយគ្រាន់តែឆ្ងាយពីគ្នាត្រឹមតែ ជញ្ជាំងមួយផ្ទាំង ឬដងផ្លូវមួយប៉ុណ្ណោះ។

រូបភាពទាំងនេះ ត្រូវបានផ្គត់ផ្គង់ដោយ អ្នកជំនាញថតរូប Oscar Ruíz និងក្រុមហ៊ុន Publicis ដែល មានមូលដ្ឋាននៅទីក្រុង ម៉ិចស៊ិចកូ។

ពិនិត្យមើលទៅកាន់រូបភាពទាំងនេះ មនុស្សមួយចំនួននឹងមានការសង្ស័យថា ពួកវាត្រូវបានឆ្លងកាត់ដោយការប្រើប្រាស់កម្មវិធី កាត់ត រូបភាព (Photoshop)។ ជាក់ស្តែង នៅផ្នែកខាងក្រោមនៃរូបភាព ទាំងនោះ សុទ្ធតែបញ្ជាក់ដោយអក្សរសរសេរថា "បណ្តារូបភាពទាំងនេះ មិនដែលធ្លាប់ឆ្លងកាត់ ការ កែច្នៃ កាត់តឡើយ។ ដូច្នេះ វាដល់ពេលដែលត្រូវ ផ្លាស់ប្តូរហើយ"៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14