CamNews

Real Madrid កាន់តែរំកិលខ្លួនខិតជិត ខ្សែបម្រើ Chelsea ហើយ ខណៈ Mourinho ប្រកាសតម្លៃរហូតដល់ ១០០ លានផោន

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានមួយបានចុះផ្សាយឲ្យដឹងថា Real Madrid កាន់តែរំកិលខ្លួនខិតជិតទៅរក ខ្សែបម្រើវ័យក្មេង Chelsea គឺកីឡាករ Eden Hazard ដែលទើបតែទទួលបានពានរង្វាន់កីឡាករឆ្នើម កាលពីចុងសប្ដាហ៍មុននេះ ហើយផ្ដល់​ឱកាសឲ្យ Man United ធ្វើការទាក់ទង Gareth Bale ។

មិនត្រឹមតែ Real Madrid ទេដែលកំពុងតែលង់ខ្លួនចង់បានខ្សែបម្រើរូបនេះ បើសូម្បីតែ Bayern Munich និង PSG របស់ប្រទេសបារាំងក៏មានចំណាប់អារម្មណ៍ចង់ផ្ទេរជើងចេញផងដែរ គ្រប់យ៉ាង​ត្រូវកីឡាករបាន​បដិសេធ​​មិនទទួលសំណើរទាំងនោះ។ ប្រភពព័ត៌មានបានបន្ដទៀតថា Real Madrid មានទំនាក់ទំនងស្និទ្ធជាង​គេ​​ កាលពី ១ ថ្ងៃបន្ទាប់ពីកីឡាករ បានទទួលពានរង្វាន់ប្រចាំឆ្នាំ ក្រុមបានបញ្ជូនភ្នាក់ងារ មកធ្វើការទាក់​ទង ប៉ុន្ដែ​ត្រូវ កីឡាករបដិសេធ ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ទៀតសោត លោក Jose Mourinho បានបង្ហើប​ពីតម្លៃទីផ្សារ​កីឡាករផងដែរ ទៅដល់ Real Madrid ថា គឺមានដល់ទៅ ១០០ លានផោន ដែលតម្លៃនេះ ស្មើនឹងកីឡាករម្នាក់​ក្នុងចំណោមកីឡាករល្បីៗទាំង ៣ របស់ Real Madrid ។

ប្រភពព័ត៌មានបានបន្ថែមទៀតថា តម្លៃនេះ​នៅមិនទាន់ជាមានការឆ្លើយតបពី ក្រុម Real Madrid នៅឡើយទេ​ ហើយបើវិញទៀត តម្លៃនេះ គឺក៏មិនទាន់ស្មើនឹងមហិច្ឆិតារបស់ Man United ចង់បាន Gareth Bale ដែរ ។

Real Madrid ក៏បានបើកផ្លូវឲ្យ Man United ដើម្បីទាក់ទង Gareth Bale ខណៈដែលក្រុមធ្លាប់លេចឮដំណឹង​ថា ហ៊ានចំណាយទុនដល់ទៅ ១២០ លានផោន លើខ្លួនកីឡាករម្នាក់នេះ ហើយរឿងមួយទៀតសោត ប្រ​សិន​​បើ Real Madrid មិនអាចបញ្ចេញ Gareth bale ទេនោះ គឺនឹងមិនមាន​កន្លែង សម្រាប់ខ្សែបម្រើវ័យក្មេង Chelsea គឺកីឡាករ Eden Hazard ។

ដោយ៖ អឿ អ៊ុុយ

ប្រភព៖ dailystar