ទូរស័ព្ទឆ្លាវៃរបស់ក្រុមហ៊ុនចិន Xiaomi គឺ Xiaomi Mi4 ដែលមានរូបរាងស្រដៀង iPhone មានពិន្ទុ
AnTuTu benchmark ឡើងដល់ ៤៣.០០០ ប៉ុន្ដែ តម្លៃរបស់វា បែរជាទាបជាងបណ្ដាស្មាតហ្វូន
កំពូលៗនៃក្រុមហ៊ុនផ្សេងៗទៅវិញ។

Xiaomi Mi4 ត្រូវបានគេវាយតម្លៃថា ជាស្មាតហ្វូន Android ដែលខ្លាំងបំផុត នាពេលបច្ចុប្បន្ន។
ស្មាតហ្វូនរបស់ចិនមួយនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ពីក្រុមអ្នកបច្ចេកវិទ្យាអន្ដរជាតិ
ព្រោះថា Xiaomi Mi4 អាចនឹងត្រូវបានដាក់លក់នៅក្នុងទីផ្សារធំៗផ្សេងៗទៀត ក្រៅពីប្រទេស
ចិន រួមនឹងទីផ្សារក្បែរខាងចិនមួយចំនួនផងដែរ។

Xiaomi Mi4 ដែលទើបតែត្រូវបានឧទ្ទេសនាម នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាមួយ នៅក្រុង ប៉េ
កាំង កាលពីថ្ងៃទី ២២ កក្កដា។ យោងតាមការអះអាងរបស់ក្រុមហ៊ុន Xiaomi Mi4 អាចបញ្ចូល
ថាមពលថ្ម បានដល់ទៅ ៦០% ដោយប្រើពេលមិនដល់ ១ម៉ោង។ ម៉ាស៊ីននេះ មានអេក្រង់
5 inch រីសូលូសឹន Full HD ។

Xiaomi Mi4 ប្រើប្រាស់ស៊ុម ធ្វើអំពីលោហធាតុ នេះបើតាមការឱ្យដឹងពីទំព័រ ePrice ។ កាមេរ៉ា
របស់វា មានកម្រិតរីសូលូសឹន 13 megapixel ប្រើប្រាស់សេនសឺរ ជំនាន់ថ្មីបំផុតរបស់ក្រុមហ៊ុន
Sony ។ ម៉ាស៊ីននេះ មានកម្រាស់ ត្រឹមតែ ៨,៩មម មានរន្ធបញ្ចូលស៊ីម នៅចំហៀងខាងឆ្វេង។
ចំណែកចំហៀងខាងស្ដាំវិញ គឺមានប៊ូតុងបិទបើកម៉ាស៊ីន ប៊ូតុងសម្លេង។

ស្មាតហ្វូនថ្មីរបស់ Xiaomi នេះ មាន RAM 3GB និងថាមពលថ្ម 3.080 mAh ។ Xiaomi Mi4 មាន
២កំណែ គឺ 16 និង 64GB ប៉ុន្ដែមិនមានរន្ធសម្រាប់អង្គចងចាំខាងក្រៅ។ តម្លៃរបស់កំណែ 16GB
គឺប្រហែល ៣២០ដុល្លារ រីឯ កំណែ 64GB មានតម្លៃ ៤០០ដុល្លារអាមេរិក។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider/tech