CamNews

ឃាត់ខ្លួនក្មេង ប្រុសម្នាក់ក្រោយ ធ្វើសកម្មភាពរំលោភ ក្មេងស្រី២នាក់ បានសម្រេច នៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ កម្លាំង អ.ហ ឃាត់ខ្លួនក្មេងប្រុសម្នាក់
ក្រោយធ្វើសកម្មភាព ល្បួងក្មេងស្រី២នាក់យកទៅរំលោភ បានសម្រេច នៅស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ ខណៈម៉ែឪក្មេងស្រី ជនរងគ្រោះ រវល់ទៅទៅធ្វើការ មិនបាននៅផ្ទះ
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣កន្លងទៅ។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ យុត្តិធម៌ នៃទីបញ្ជាការ
អ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ថាជនសង្ស័យ
មាន ឈ្មោះ វិត នូវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈលើកុមារី ២នាក់ រួមមាន ១/ឈ្មោះ
ស ក អាយុ9ឆ្នាំ និងឈ្មោះ ស រ អាយុ៣ឆ្នាំ ដែលជាអ្នករស់នៅជិតខាង ។

លោក ម៉ែន ភិរម្យ បានបន្តថា ការឃាត់ខ្លួនជនសង្ស័យត្រូវបាន ធ្វើឡើងក្រោយពីមាន
ឪពុកម្តាយ របស់ក្មេងស្រី រងគ្រោះ ទាំង២បានមកប្តឹងសុំឲ្យ ជួយអន្តរាគមន៍ព្រោះកូន
ស្រីគាត់ ត្រូវគេចាប់រំលោភ និងយោងបទបញ្ជា របស់ លោក ឱ បូរិន មេបញ្ជាការ អ.ហ
ខេត្តបន្ទាយមានជ័យ ទើបកម្លាំង អ.ហ ស្នាក់ការ៩៩៩ប្រចាំ នៅចំណុចខ្លាងាប់ ស្រុក
ម៉ាឡៃចុះស្រាវជ្រាវ ក៏ឈានដល់ការចាប់ខ្លួន ជនសង្ស័យយកមកផ្តន្ទាទោស បាន
សម្រេចកាលពី ថ្ងៃទី១២ ខែតុលា ។

ក្រោយសួរនាំ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣នេះ ជនសង្ស័យរូបនេះត្រូវបាន
ការិយាល័យជំនាញ កសាង សំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល