ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងលោក ដែល
កំពុងមានការរីកចំរើនយ៉ាងខ្លាំងទាក់ទងនិងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងសំណង់អគារ
ទំនើបៗ ភ្លែកៗ នាប៉ុន្មានសតវត្សចុងក្រោយនេះនៅក្នុងទីក្រុងធំៗដូចជា៖ Shanghai និង
Beijing ហើយអ្វីដែលមិនគួរអោយជឿនោះគឺប្រជាជនចិនមូយចំនួននៅតែបន្ថរស់នៅក្នុង
រូងភ្នំនៅឡើយ ដែលមានចំងាយមិនឆ្ងាយប៉ុន្មានពីទីក្រុងទាំងពីរខាងលើ។

ខេត្ត Shaanxe ប្រទេសចិន ជាខេត្តមួយដែលសំបូរទៅដោយការដាំដុះពីព្រោះនៅទីនោះដី
មានជីជាតិហើយក៏ជាតំបន់មួយដែលសំបូរទៅដោយអ្នករស់នៅតាមរូងភ្នំ។ ស្តាប់ទៅដូចជា
រឿងអស់សំណើចនៅពេលដែលលោកអ្នកហៅថា បុរសរួងភ្នំ ឬស្រ្តីរូងភ្នំ នាសតវត្សទី២១នេះ
ក៏ប៉ុន្តែ បើក្រឡេកមើលទៅសំភារៈប្រើប្រាស់ក្នុងផ្ទះវិញ មិនចាញ់និងអ្មកទីក្រុងប៉ុន្មានទេ។ រាល់
ផ្ទះនៅក្នុងរូងភ្នំនេះ មិនចាំបាច់ប្រើបា្រស់អ្វីច្រើនក្នុងការសាងសង់នោះទេ គ្រាន់តែធ្វើការជីក
ទៅតាមរូងដែលមានកាលពីច្រើនឆ្នាំមុនជាការស្រេច។
ខេត្ត Shaanxi ប្រទេសចិន
រីឯរូងភ្នំដែលមានឈ្នោះ Yaodong វិញជារូងភ្នំមួយដែលបានបង្កើតឡើងដោយការជីកផ្នែកខ្លះ
នៃភ្នំ។ នៅពីផ្លូវចូលរូងភ្នំ ពូកគេបានដាំស្រូវដែលជាសោភ័ណភាពមូយនៅពីមុខច្រកចូល។ ពុំ
មានការត្អូញត្អែរ ទាក់ទងទៅនិងបណ្តាញទឹកភ្លើងដោយសារលទ្ធភាពរបស់ពូកគេ។ ផ្ទុយទៅ
វិញ ពួកគេអាចទាញយកទឹកមកប្រើប្រាស់ពីទន្លេដែលនៅក្បែរនោះ។ អាជ្ញាធរ រួមទាំងប្រជាជន
នៅតំបន់នោះពុំអាចធ្វើអ្វីអោយបានច្រើនលើសលប់ក្រៅពីរីករាយជាមួយនិងទេសភាពធម្មជាតិ
និងធ្វើលំហាត់ប្រាណនៅក្នុងសួនច្បារដ៏ស្រស់ស្អាតក្រោមពន្លឺព្រះអាទិត្យនោះទេ។
រូងភ្នំ Yaodong
វាស្តាប់ទៅដូចជារឿងប្រវតិ្តសាស្រ្តមួយអញ្ជឹង ប៉ុន្តែវាកើតមាននៅទីនេះដែលរូងភ្នំត្រូវបានធ្វើ
ឡើងជាមួយរចនាបទបែបសម័យទំនើប។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនេះរូងភ្នំដែលមានតែបន្ទប់
គេងមួយ ដោយគ្មានការផ្គត់ផ្គង់ទឹកស្អាត គឺជួលក្នុងតំលៃ៣០ដុល្លារក្នុង១ខែ រីឯរូងភ្នំដែលមាន
បន្ទប់គេងដល់ទៅ៣ និងបន្ទប់ទឹកមួយ អាចលក់ក្នុងតំលៃ ៤៦,០០០ដុល្លារ នេះបើយើងតាម The
New York Times។

ដោយ ៖ ចាន់ណា
ប្រភព ៖ ripleys