ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដែលប្រសិទ្ធនាមថា ត្យឹបាហ្សា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ថា អ្នកដែលបម្រើការងារ នៅកំពង់ចម្លងអ្នកលឿង ទាំងអស់សរុប៧៨នាក់ ត្រូវបានបញ្ចូល ទៅជាក្រមខណ្ឌ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បន្តថា “អ្នកដែលធ្វើការនៅ ទីនោះ (សាឡាងអ្នកលឿង) យើងត្រូវដោះស្រាយ ឲ្យពួកគេយ៉ាងម៉េច គឺយើងត្រូវបញ្ចូល ក្នុងក្របខណ្ឌ របស់ ក្រសួងសាធារណការ ហើយលោក សេង ឈួន អ្នកគ្រប់គ្រងសាឡាង ត្រូវក្លាយជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ”។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ការយល់សុបិនរបស់សម្តេច បានក្លាយជាការពិតហើយ ព្រោះស្ពានអ្នកលឿង ត្រូវបានបើកឲ្យដំណើរការ ប្រើប្រាស់ជាផ្លូវការហើយ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។

ស្ពានអ្នកលឿងដែលតភ្ជាប់ ពីខេត្តកណ្តាលទៅខេត្តព្រៃវែង មានប្រវែងសរុប ២២២០ម៉ែត្រ និងមានទទឹងប្រវែង ១៣ ម៉ែត្រ ជាមួយនឹងកម្ពស់ស្ពាន ផុតពីផ្ទៃទឹក នៅរដូវវស្សា ៣៧ម៉ែត្រកន្លះ ។ ត្រូវបានបើកសម្ពោធសាងសង់ ជាផ្លូវការ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ ជាមួយនឹងគម្រោងទឹកប្រាក់ចំណាយសរុប ១៣០លានដុល្លារអាម៉េរិក ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល