ព័ត៌មានអន្តរជាតិ ៖ ចាប់ឃាត់ខ្លួនស្រ្តីជាម្តាយម្នាក់ បន្ទាប់ពីត្រូវបានរកអោយឃើញថា
បានលួចចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់សាលា ដើម្បីកែពិន្ទុរបស់កូនស្រីខ្លួន នេះបើតាម
ការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស worldnewstoday ។

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Catherine Venusto វ័យ ៤៥ ឆ្នាំ ។
ហើយកាលដែលអាចអោយគាត់ចូលទៅកែទិន្នន័យនៅក្នុង System របស់សាលានោះ ក៏
ដោយសារតែកាលពីពេលកន្លងទៅ គាត់ធ្លាប់បំរើការនៅទីនោះជាលេខា ដូច្នេះហើយទើប
រាល់លេខកូដសំងាត់ទាំងអស់ គាត់បានដឹងរួចស្រាប់ទៅហើយ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមអោយដឹងផងដែរថា តាមពិតទៅកូនស្រីវ័យ
២ ឆ្នាំ របស់ខ្លួនទទួលបានពិន្ទុគាប់ប្រសើរណាស់ទៅហើយ ពោលគឺទទួលបាន ៩៨% ឯ
ណោះ តែគាត់កែ និងចង់បាន ៩៩% ទៅវិញ ស្របពេលដែលការចាប់ឃាត់ខ្លួនត្រូវបាន
ធ្វើឡើង បន្ទាប់ពីគាត់បានធ្វើបែបនេះ ច្រើនជាង ១០០ ដងមកហើយ៕

ដោយ ៖ ពិសី
ប្រភព ៖ worldnewstoday