CamNews

អ្នកក្លាហានសុនខ សង្គ្រោះកុមារតូច ពីការស្លាប់ នៅសមុទ្រទួរគី (វីដេអូ)

សុនខ​មួយ​ក្បាល បាន​ក្លាយជា “អ្នកក្លាហាន” ក្នុង​ក្រសែភ្នែក​របស់​មនុ​ស្សរា​ប់​ពាន់​នាក់​បន្ទាប់ពី​វា បាន​រារាំង​កុមារ​តូច​ម្នាក់​ដែល​កំពុង​វារ​ចូល​ទឹកសមុទ្រ​មាន​រលកធំៗ នៅ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ទួរគី។

សុនខ​កំពុង​ធ្វើ​ការ​រារាំង​ មិន​ឱ្យ​កុមារ​តូច​ម្នាក់​ វារ​ចូល​ទឹក​សមុទ្រ​

ខ្សែ​វីដេអូ ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ​បណ្ដាញ Youtube កាលពី​ថ្ងៃទី ២៤កញ្ញា នេះ បង្ហាញ​អំពី​សកម្មភាព​កុមារ​តូច​ម្នាក់ កំពុង​វារ​ចូល​សមុទ្រ​ម្នាក់ឯង នៅ​ឆ្នេរ Kabak របស់​ទួរគី ខណៈ​មាន​មនុស្ស​ជាច្រើន កំពុង​លេង​សប្បាយ​នៅ​ទីនោះ ដោយ​មិនមាន​ការចាប់អារម្មណ៍។

នៅពេល​បានឃើញ​កុមារ​តូច​ម្នាក់ វា​សំដៅ​ចូល​ទឹកសមុទ្រ​ដែលមាន​រលកធំៗ សុនខ​ឆ្លាត​វៃ​មួយ​ក្បាល​ដែល​កំពុង “កំសាន្ដ” ឆ្នេរ សមុទ្រ ក៏បាន​ប្រញាប់រ​ត់ទៅ​ស្កាត់​ពី​ខាងមុខ ដើម្បី​រារាំង​មិនឱ្យ​កុមារ​នោះ វារ​បន្ដទៅ​ក្នុង​សមុទ្រ។

នៅក្នុង​ខ្សែ​វីដេអូ​ខ្លី​នេះ គេ​ឃើញថា នៅសល់​ប្រហែល​ពីរ ទៅ​បី​ជំហាន​ទៀត​ប៉ុណ្ណោះ កុមារ​ម្នាក់នេះ ប្រាកដជា​ត្រូវ​រលកធំៗ បក់​នាំយក​ចូល​សមុទ្រ​មិន​ខាន។ មួយ​រំពេច បន្ទាប់ពី ត្រូវបាន​សុនខ​រារាំង ទើប​គេ​ឃើញ​ម្ដាយ​របស់​កុមារ​នេះ រត់​មកដល់ និង​លើក​បីកូន​របស់ខ្លួន​យកចេញ​ទៅ។

ក្រោយពី​បាន​បង្ហោះ​នៅលើ​អ៊ី​ន​ធើរ​ណិ​ត បាន​ប៉ុន្មាន​ថ្ងៃ វីដេអូ​បង្ហាញ​ពី​ភាព​ឆ្លាត​វៃ របស់​សុនខ​នេះ បាន​ទាក់ទាញ​អ្នកទស្សនា យ៉ាងច្រើន​ផងដែរ​នៅលើ Youtube ។

<object width="460" height="394" data="http://www.youtube.com/v/Xnb2JHl7Fk0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Xnb2JHl7Fk0&rel=1" /></object>

ដោយ ៖ តារា
ប្រភព ៖ Youtube