ភ្នំពេញ៖ មុខសញ្ញាចោរលួចគាស់ផ្ទះ ប្រចាំភូមិដ៏សកម្មម្នាក់ ត្រូវបានប្រជាពលរដ្ឋចំនួន ២ភូមិ បានលើកគ្នាឡោមព័ទ្ធ ចាប់រួចហើយ នាំគ្នាស្វាគមន៍មួយដៃមួយជើងម្នាក់ នៅសល់តែដង្ហើមចង្រិត ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍ នេះ កើតឡើង កាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅខាងមុខផ្សារសិនជូរីផ្លាហ្សា ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលប៉ុស្តិ៍កាកាប បានឲ្យដឹងថា ជនសង្ស័យ ដែលប្រជាពលរដ្ឋឃាត់ខ្លួនបាននោះ ឈ្មោះ ហាច សំណាង ភេទ ប្រុស អាយុ១៩ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើត នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យ លួចគាស់ផ្ទះប្រជាពលរដ្ឋមួយ កន្លែង ដែល មានម្ចាស់ផ្ទះនៅម្តុំពេទ្យលោកសង្ឃមកជួល ដើម្បីប្រកបរបរអ៊ុតសក់ ពេលនោះ ប្រជាពលរដ្ឋ បានស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យ ភ័យរត់គេចខ្លួន ក្រោយមកប្រជាពលរដ្ឋ២ភូមិ គឺភូមិតាងួន និងភូមិប៉ប្រកខាងត្បូង បានសហការ គ្នាឡោមព័ទ្ធចាប់បាន ឃើញមានវត្ថុតាងជាប់នឹងខ្លួនទូរស័ព្ទចំនួន ១គ្រឿង និងរកឃើញវត្ថុតាង ដែលជនសង្ស័យ ទម្លាក់ចោលឡេថបមួយគ្រឿងផងដែរ ក្រោយមកក៏ នាំគ្នាស្វាគមន៍មួយដៃមួយជើងម្នាក់ សល់តែដង្ហើមចង្រិត ទើប ប្រគល់ឲ្យមកនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងដែរថា មុខសញ្ញាខាងលើនេះ គឺជាមុខសញ្ញាដ៏សកម្មលួចសព្វគ្រប់ទាំង អស់ឲ្យតែគេប្រទះ ហើយតែងតែធ្វើសកម្មភាពជារៀងរាល់យប់ ធ្វើឲ្យពួកគាត់ពិបាកក្នុងការ រស់នៅ ដោយជនខាង លើនេះ ហើយពួកគាត់មានការតានតឹងចិត្តជាយូរមកហើយ ចំពោះក្រុមចោរលួច គាស់ផ្ទះយកទ្រព្យសម្បត្តិ របស់ពួក គាត់ ពេលនេះទើបចាប់បានដោយចៃដន្យនោះទេ ពីព្រោះជននេះវា រស់នៅតែជាមួយប្រជាពលរដ្ឋ ដូច្នេះទើបពិបាក ក្នុងការតាមដានណាស់ លោកសង្ឃឹមថា សមត្ថកិច្ច និងចាត់ការជននេះ ឲ្យសមទៅតាមទង្វើរបស់គេជាមិនខាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួនជាបណ្តោះអាសន្ន នៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល