CamNews

Jose Mourinho ស្រាយបំភ្លឺពីមូលហេតុ ដែល Chelsea យល់ព្រមផ្ទេរយក Radamel Falcao

ព័ត៌មានកីឡា៖ ប្រិយមិត្ដគាំទ្រ ក្លឹប Chelsea ជាច្រើននៅមិនទាន់មានភាព ភ្លឺស្វាងនឹងគោលបំណងរបស់ លោក Jose Mourinho នៅឡើយទេ ពីមូលហេតុដែល លោក សម្រេចចិត្ដផ្ទេរជើងប្រយុទ្ធពីក្លឹប Man United គឺកីឡាករ Radamel Falcao ក្នុងលក្ខខណ្ឌខ្ចីជើងនោះ។ រហូតមកទល់ពេលនេះ ភាពច្រើន​ពួកគេ ក៏នៅតែមិនពេញចិត្ដ និងការសម្រេចចិត្ដនេះដែរ ដូច្នេះហើយ ដើម្បីស្រាយចម្ងល់នេះ​ឲ្យ កាន់តែច្បាស់ លោក Jose Mourinho ក៏បាន​ ចេញសេចក្ដីថ្លែងការណ៍ចុងក្រោយ ពីមូលហេតុដែល ក្លឹបសម្រេចផ្ទេរយក ខ្សែប្រយុទ្ធម្នាក់នេះ។

លោក Jose Mourinho បានថ្លែងប្រាប់អ្នកសារព័ត៌មានថា "កាលដែល កីឡាករ Radamel Falcao នៅក្នុងក្លឹប Porto គេគឺជាកីឡាករដែលលេងខ្លាំង តាមការមើលឃើញរបស់ខ្ញុំ ហើយពេលដែលគេដូរចូល​មក ​Atletico គេក៏នៅតែលេងបានខ្លាំងដូចដើម ខណៈពេលនោះ ខ្ញុំគឺជាគ្រូបង្វឹកនៅ​ក្នុងក្លឹប Real Madrid​​​ នៅឡើយ...ជាច្រើនឆ្នាំកន្លងទៅដែលខ្ញុំបាន កត់សំគាល់កីឡាកររូបនេះ រហូតដល់រដូវកាលចុង​ក្រោយ​គឺខ្ញុំបានមើលគេម្ដងទៀត កាលពីប្រកួតជាមួយ Man Unitd ខណៈដែលលេងក្នុងទឹកដី​ Stamford Bridge ខ្ញុំ​បាន ពិភាក្សាជាមួយ John Terry and Gary Cahill អំពីរូបគេដែល ហើយពួកគេក៏​បាន​បង្ហាញផ្លូវថា ខ្សែ​ប្រ​យុទ្ធរូបនេះគឺពិតជា​ ល្អមែន។ ក្នុងកំលុងពេលនៃការប្រកួត ជាមួយគេ កីឡាកររបស់​យើង ពិបាក នឹងទប់​ទល់ ខ្លាំងណាស់ ដែលនេះហើយគឺជាសក្ដានុពលពិតប្រាកដរបស់គេ ។ ខ្ញុំមិនចង់ ចង្អុុលបង្ហាញទៅកាន់ Man Unitd ដោយផ្ទាល់នោះទេ ពីព្រោះក្លឹបគេផ្សេង ក្លឹបយើងជារឿងផ្សេង" ។

Chelsea បន្ទាប់ពីវិលត្រលប់មកវិញពីដំណើទស្សនៈកិច្ចប្រកួត មិត្ដភាពក្នុងទឹកដីអាស៊ី ដោយប៉ះជាមួយ ​Thai All-Star XI និង Sydney FC មក ក្រុមបានកំពុងត្រៀមជើង ចូលប្រកួតក្នុងព្រឹត្ដិការណ៍ ​International Champions Cup  ដោយប៉ះជាមួយ បីក្រុមខ្លាំងៗគឺ New York Red Bulls, PSG និង FC Barcelona ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals