ព័ត៌មានអន្តរជាតិ ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា បេក្ខភាពនាយករដ្ឋមន្រ្តី ចាំផ្ទះរបស់ ប្រទេសថៃនោះ បើតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស សឹង្ហបុរី Channelnewsasia ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាច ម្សិលមិញនេះ អោយដឹងថា លោកស្រី បានទទួល យកសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ ថៃ ស្តីអំពី ការបង្គាប់អោយ លោកស្រី ចុះចេញពីតំ ណែង ។

សេចក្តីរាយការណ៍ដដែល សរបញ្ជាក់បន្តអោយដឹងថា លោកស្រី ត្រូវបានតុលាការ រដ្ឋធម្មនុញ្ញ ប្រទេសថៃ កាលពីរសៀល ថ្ងៃពុធ ម្សិលមិញនេះ សម្រេចដកតំណែងចេញពី បេក្ខភាពនាយករដ្ឋ មន្រ្តី ក្រោយពីទទួលពាក្យបណ្តឹង ពាក់ព័ន្ធការចោទប្តឹង ស្តីពីការរំលោភបំពាន អំណាច ក្នុងការ តែងតាំង ប្រធានសន្តិសុខជាតិ កាលពីឆ្នាំ ២០១១ កន្លងទៅ ។

ដោយនៅក្នុងនោះ ជាមួយនឹងសន្និសិទផ្លូវការមួយ ត្រូវបានមើលអោយឃើញថា លោកស្រី យីង ឡាក់ បានគូសបញ្ជាក់អោយដឹង លោកស្រី ពិតជាមានមោទភាព ជាខ្លាំង ក្នុងវិនាទីកន្លងមក ក្នុង ការកាន់តំណែងជានាយករដ្ឋមន្រ្តី ខណៈតំណែង មួយនេះ លោកស្រីអាចទទួលបាន ពីការបោះ ឆ្នោតសកល ដោយប្រព្រឹត្តិទៅបាន តាមលទ្ធិប្រជាធិបតេយ្យ ។

លោក Charoon Intachan ជាបេក្ខភាព ប្រធានចៅក្រម បានប្រកាសនូវសេចក្តីសម្រេចជាសាធារ ណៈ តាមកញ្ជក់ទូរទស្សន៍ អោយដឹងថា ជាមួយនឹងសេចក្តីសម្រេច ដកតំណែង លោកស្រី យីង ឡាក់ ក្នុងនោះ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្ម លោក Niwatthamrong Boonsong paisan ឡើងកាន់តំណែងជា នាយករដ្ឋមន្ដ្រីស្ដីទី ជំនួស លោកស្រី ៕

អាន - រដ្ឋមន្ដ្រី ក្រសួង ពាណិជ្ជកម្ម ឡើងកាន់តំណែង ជានាយករដ្ឋមន្ដ្រីស្ដីទី ជំនួសលោកស្រី យីងឡាក់

អាន - តុលាការ រដ្ឋធម្មនុញ្ញថៃ សម្រេចដកតំណែង លោកស្រី យីងឡាក់ និង គណៈរដ្ឋមន្រ្តី ៩ រូបផ្សេងទៀត

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia