ភ្នំពេញ ៖បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំង មិនទាន់ក៏ជ្រុលបុក រថយន្តហាយ ឡែនឌ័រចំពី ចំហៀង ផ្នែកខាងក្រោយ ខណះដែលកំពុងឆ្លងផ្លូវ ជិតផុតទៅហើយនោះ បណ្តាលឱ្យរងការខូចខាតធ្លាក់កាង ប៉ុន្តែមិនមានអ្នករង របួសនោះទេ ហើយភាគីទាំងសងខាងព្រមព្រៀងគ្នាបញ្ចប់រឿងត្រឹមសំណង២០០ដុល្លារ ។

ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ៨៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពពត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តហាយឡែន ឌ័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AD-0636 បើកបរតាមបណ្តោយផ្លូវលេខ៨៦ ទិសដោពីកើត ទៅលិច ពេលមកដល់ចំណុចកែងនឹងផ្លូវព្រះមុន្នីវង្ស ក៏បានបត់ឆ្លងទៅខាងឆ្វេងដៃ ។ ខណះកំពុងតែបើកឆ្លងផ្លូវជិតផុតទៅហើយនោះ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ពណ៍ខ្មៅ សេរីឆ្នាំ២០១០មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AQ-1938 ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករថយន្តហាយឡែនឌ័រចំពីជំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយ ចំណែកនាក់ជិះម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូព្រមចេញថ្លៃខួចខាត ទៅលើភាគីខាងរថយន្តចំនួន២០០ដុល្លារ ដើម្បីបញ្ជប់រឿង នៅកន្លែងកើតហេតុ ដោយមិនរំខាងដល់សមត្ថកិច្ច៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល