ភ្នំពេញ៖ តារាសម្តែងស្រីចង្កាស្រួច ពេជ្រ ថាវរ៉ា មុននេះបន្តិចត្រូវបានគេ ប្រទះឃើញនាងសរសេរសារបង្ហោះនៅលើ Facebookរៀបរាប់ពីវិបត្តិ ផ្ទាល់ខ្លួនព្រមជាមួយការ បញ្ចេញរូបថតអង្គុយយំទួញសោក សម្រក់ទឹកតែម្នាក់ឯងហាក់ ដូចខ្វះភាពកក់ក្តៅ ពីមនុស្សណាម្នាក់ ដែលខ្លួនកំពុងតែត្រូវការ ឲ្យមករស់នៅក្បែរ ដើម្បីបំបាត់ភាពឯកា ។

នៅក្នុងអត្ថន័យខ្លឹមសារ ដែលតារាសម្តែង ពេជ្រ ថាវរ៉ា បានសរសេររួច យកទៅបង្ហោះលើ Facebook របស់ខ្លួនដើម្បីចែកចាយ និងបង្ហាញដល់មិត្តភក្តិឲ្យបានឃើញនោះ នាងបានលើកឡើងយ៉ាងដូច្នេះថា «ទោះយំរហូតទឹកភ្នែកក្លាយ ទៅជាឈាមក៏អ្នកគ្មានថ្ងៃយល់ដែរ…យំមិនអាចឲ្យ អ្នកណាឮវាពិតជាឈឺខ្លាំងណាស់ ដឹងអត់..?» ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឱ្យមហាជន កាន់តែចាប់អារម្មណ៍ គឺនាងបង្ហោះរូបថតអមមកជាមួយ នឹងសារខាងលើចំនួន១សន្លឹង បង្ហាញពីសកម្មភាពដែលខ្លួនកំពុង តែអង្គុយយំសោកសៅម្នាក់ឯង ភ្នែកក្រហមហើមទៀតផង ។ តាមរយៈខ្លឹមសារសរេសរខាងលើ និងរូបថតអង្គុយយំតែម្នាក់ឯងនេះដែរ មានមតិអ្នកគាំទ្រមួយចំនួន លើកចោទជាសំណួរថា តើកញ្ញា ពេជ្រ ថាវរ៉ា កំពុងតែជួបនឹងវិបត្តិ ផ្លូវចិត្តធ្ងន់ធ្ងរលើរឿងអ្វីទៀតហើយ? ឬសង្ស័យថា ប្រុសស្នេហ៍ថ្មីរបស់នាងក្បត់ចិត្ត?

យ៉ាងណាមិញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ គេហទំព័រកម្សាន្ត LookingTODAY បានព្យាយាមទំនាក់ទំនង ដើម្បីស្វែងរកការបកស្រាយបន្ថែម ពីតារាសម្តីផ្អែមកញ្ញា ពេជ្រ ថាវរ៉ា តាមទូរស័ព្ទដែរ ប៉ុន្តែទូរស័ព្ទរបស់នាងមិនអាចទាក់ទងបាន ។ LookingTODAY នឹងព្យាយាមទាក់ទង ដើម្បីសុំការបំភ្លឺពីកញ្ញា ថាវរ៉ា នៅពេលក្រោយដើម្បីឲ្យប្រិយមិត្តអស់ចម្ងល់ ។

គួរបញ្ជាក់ថា តារាសម្តែងកញ្ញា ពេជ្រ ថាវរ៉ា កាលពីថ្មីៗកន្លងមកនេះ នាងទើបតែប្រកាសប្រាប់ ដល់មហាជនជាសារធារណៈ ជុំវិញការក្រោកឈរចាប់ផ្តើម សាងជីវិតឡើងវិញជាថ្មី ព្រមជាមួយនឹងក្តីសង្ឃឹម ក្នុងអាជីពសិល្បៈរបស់ខ្លួន ដែលកំពុងឆ្ពោះទៅរក ភាពជោគជ័យ ដូចដើមវិញ ដោយនាងឈប់ខ្វល់នឹងរឿងអ្វីទាំងអស់មិនថា រឿងរ៉ាវស្នេហា ឬរឿងអ្វីផ្សេងនោះឡើយ គឺមិនអាចចូលមកយាយី ជីវិតរបស់នាងឲ្យទន់ជ្រាយ ធ្លាក់ដុនដាបទៀតទេ ។ ប៉ុន្តែផ្ទុយពីការពិត ហេតុអ្វីពេលនេះបានជាតារាស្រី ពេជ្រ ថាវរ៉ា បណ្តោយខ្លួនឲ្យធ្លាក់ ចូលរណ្តៅចាស់យ៉ាងដូច្នេះទៅវិញ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល