ព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយពី Wall Street Journal នៅថ្ងៃនេះ បានឲ្យដឹងថា Facebook អាច
កំពុងតែយកចិត្តទុកដាក់ដល់រឿងទិញយក BlackBerry។ ទន្ទឹមនឹងនោះ កាលពីពេលថ្មីៗនេះ
BlackBerry បានចាត់ឲ្យអ្នកតំណាងរបស់ខ្លួនមួយចំនួន ធ្វើដំណើរទៅ California ដើម្បីចូលរួម
ក្នុងការប្រជុំមួយ ជាមួយនឹងអ្នកដឹកនាំថ្នាក់ខ្ពស់ៗ មកពីខាង Facebook។

បើតាមប្រភពពី WSJ គោលបំណងនៃការជួបគ្នានេះ គឺពិភាក្សាគ្នាដល់បញ្ហាមួយចំនួនដែលពាក់
ព័ន្ធនឹង តំលៃទិញលក់នៃ BlackBerry រួមជាមួយលក្ខខ័ណ្ឌមួយចំនួន។ នៅមិនទាន់ច្បាស់ថា ខាង
Facebook ឬក៏លោក Mark Zuckerberg ពិតជាប្រាកដប្រជា ក្នុងការទិញនេះ ខ្លាំង ឬក៏អត់នោះទេ?
ប្រហែលជាពួកយើងត្រូវរង់ចាំ មួយរយះពេលទៀត ទើបអាចដឹងជាក់លាក់ ស្តីពីសកម្មភាពរបស់
Facebook ជាមួយនឹង BlackBerry។

ព័ត៌មានកាលពីមុនៗបានឲ្យដឹងថា BlackBerry កំពុងតែចង់លក់ក្រុមហ៊ុនរបស់ខ្លួន នៅក្នុងខែវិច្ឆិកា
ខាងមុខនេះ ហើយគិតមកដល់ពេលនេះ គឺជិតមកដល់ហើយ។ តាមរយះព័ត៌មានចចាមអារាម កាល
ពីពេលមុនៗ យើងអាចកំណត់បាន ក្រុមហ៊ុនល្បីៗមួយចំនួន ដែលបានចាប់អារម្មណ៍ចង់ទិញយក
BlackBerry ដែលពួកគេទាំងនោះរួមមាន Microsoft, Cisco, LG, Samsung, Intel, Google, Lenovo
ហើយថ្មីៗនេះគឺជា Facebook ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Apple ទទួលស្គាល់ថា iPhone 5S មួយចំនួន បានជួបនូវបញ្ហា កំហុសឆាប់អស់ថ្ម (ស៊ីថ្ម)
- Google Earth ថតបានរូបភាពព្រះអង្គ Jesus និងអ្នកម៉ែ Maria ?
- ទីផ្សារភាគហ៊ុនស្មាតហ្វូន Samsung ឈ្នះដាច់ Apple ក្នុងពេល Huawei ដណ្តើមបានលេខ ៣
- Samsung ទទួលបានកំណត់ត្រាពិភពលោក Guinness
- អាវទ្រនាប់ Twitter អាច "ថែរក្សា" បងប្អូនស្រ្តីៗ តាមរយះបណ្តាញទំនាក់ទំនងសង្គម (មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte